ខេត្តសៀមរាប៖ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រទះឃើញ ប្រភេទមីនស្គរចំនួន២គ្រាប់នៅនិងកន្លែង ក្នុងបន្ទាយទាហាន ជាកន្លែងឃ្លាំងគ្រាប់ កាលពីជំនាន់មុន ការប្រទះឃើញនេះ កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ ២០១៧ ។
តាមប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំខ្នងភ្នំ បានប្រាប់នៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៧នេះថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទមីនស្គរធុន៧២A ចំនួន២គ្រាប់ ដែលសេសសល់ពីសម័យសង្រ្គាម នៅក្នុងភូមិសាស្រ្តបន្ទាយទាហានកាលពីជំនាន់មុន ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ខណៈដែលពលរដ្ឋដើរទៅផ្ទះ ក៏ប្រទះឃើញ ហើយបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។
តាមប្រភពបានបន្តថា ពលរដ្ឋដែលប្រទះឃើញមានឈ្មោះ ខូរ ខេមរិន ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោយពីប្រទះឃើញ រួចបានរាយការណ៍ឱ្យសមត្ថកិច្ចមូលដ្ឋានៗ ចុះមកយកហើយប្រគល់ឱ្យអង្គការហេឡូត្រាស់ ដើម្បីយកទៅកំទេចចោល ៕ ប៊ុន រិទ្ធី