ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មខណ្ឌនៃអធិការស្រុកសាលាក្រៅ សហការកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ចុះបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្ស៤នាក់បញ្ជូនទៅស្នងការខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ មនុស្សស្រីចំនួន២នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃអធិការស្រុកសាលាក្រៅ ចុះសហការជាមួយប៉ុស្ថិ៍ឃុំស្ទឹងកាច់បានចាប់ឃាត់ខ្លួនខណៈពេលស្ត្រីទាំង២នាក់ទំនេរមិនព្រមធ្វើការងារផ្ទះ ក៏បែរជានាំគ្នាទៅអង្គុយលេងល្បែង (បៀរ) បន្ទាប់មកនគរបាលទទួលបានដំណឹងពីប្រជាពលរដ្ឋ ក៏ចុះទៅបង្រ្កាបចាប់ឃាត់ខ្លួនរួចបញ្ជូនទៅស្នងការនគរបាលខេត្តប៉ៃលិនតែម្តង ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចសាកសួរនាំស្ត្រីទាំង២បានសារភាពថា ពួកគាត់នាំគ្នាលេងល្បែងនេះ មានគ្នា៤នាក់ តែ២នាក់ទៀត មើលសមត្ថកិច្ចក៏ នាំគ្នារត់ , ការលេងល្បែងស៊ីសង បៀរ នេះ អស់រយៈពេលជាយូរមកហើយ ដោយលេងតិចតួចៗប៉ុណ្ណោះ ។

ហេតុការណ៍ចុះបង្រ្កាបល្បែងស៊ីសងនេះ បានចុះបង្ក្រាបនៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីលោកអនុសេនីយ៍ទោ រី តារា នគរបាលព្រហ្មទណ្ឌនៃអធិការស្រុកសាលាក្រៅបានឱ្យដឹងថា បន្ទាប់ពីទទួលបាដំណឹងយ៉ាងច្បាប់ពី កំលាំងប៉ុស្ថិ៍ឃុំស្ទឹងកាច់ ក៏សហការគ្នាបានចុះបង្ក្រាបក្រុមល្បែងស៊ីសងវង់កំពុងតែលេងបៀរមួយកន្លែង នៅចំណុច ស្ថិតក្នុងភូមិខាងលើ ដោយឃាត់ខ្លួនមនុស្សស្រីចំនួន២នាក់ តែប៉ុន្មាននាកទៀតរត់គេច នៅសល់ស្ត្រី២នាក់ ទី១. ឈ្មោះ កង ធា ភេទស្រី អាយុ៥១ឆ្នាំមុខរបរលក់សាច់ជ្រូក ទី២. ឈ្មោះ គុណ ម៉ាឡែន ភេទស្រី អាយុ២៣ឆ្នាំមុខរបរលក់បាយ ទាំង២នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួន សមត្តកិច្ចនគរបាលក៏ដកហូតបានបៀរ១ហ៊ូរ មានចំនួន៥២សន្លឹក, កំរាកមួយ។

ទោះបីជាយ៉ាងណាក៏ដោយស្រ្តីទាំង២ធ្លាប់នាំគ្នាលេងល្បែងអស់រយៈពេលជាយូរមកហើយដោយលេងតាំងពីព្រឹករហូតដល់ល្ងាចហើយអ្នកខ្លះភ្លេចបាយទឹក និងភ្លេចប្តីកូនភ្លេចការងារ។

ជួនកាលទៀតបន្ទាប់ពីស្រ្តីខាងលើចេញពីលេងល្បែងអស់ប្រាក់ហើយប្តីមកពីធ្វើការងារវិញអត់ឃើញប្រពន្ធដាំបាយធ្វើម្ហូបទ្រាំមិនបានក៏ប្រើអំពើហិង្សារហូតដល់វាយតប់គ្នា,លើសពីនេះក៏មានអ្នកខ្លះដោយសារតែល្បែងស៊ីសងមិនព្រមនៅផ្ទះមើលកូនចៅលុះប្តីទ្រាំមិនបានក៏លែងលះគ្នាធ្វើឱ្យកូនកំព្រាឪពុកឬម្តាយផងដែរ។

បច្ចុប្បន្នស្រ្តីញៀននឹងល្បែងទាំង២នាក់ខាងលើត្រូវនគរបាលកំពុងសាកសួរបញ្ជូនមកស្នងការខេត្តប៉ៃលិន ។

ករណីខាងលើនេះ កម្លាំងនគរបាលនៃស្នងការខេត្តបានឱ្យស្ត្រីទាំង២នាក់ ធ្វើកិច្ចសន្យាអប់រំដោយយោងទៅតាមស្ដីអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញ ក៏បានឱ្យស្ត្រីទាំង២នាក់នោះវិលត្រឡប់ទៅផ្ទះវិញ ៕ ស សារ៉េត


ចែករំលែក៖