ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ទូច គង្គា ដឹកនាំប្រជុំនាយអាវុធហត្ថតាមជំនាញអោយបំពេញការងារតាមការបែងចែកតួនាទី ភារកិច្ច

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការដ្ឋានបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ទូច គង្គា ស្នងការរង ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំបែងចែកតួនាទី ភារកិច្ចដោយមានការចូលរួមពីនាយអាវុធហត្ថជា នាយរងការិយាល័យ នាយផ្នែក ជំនួយការជាច្រើនរូប។

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការទទួលយកនូវសេចក្តីសម្រេចបែងចែកការងារតាមតួនាទី ភារកិច្ច ដែលថ្នាក់លើដាក់ចេញជាផែនការអនុវត្ត និងធ្វើយ៉ាងណាអោយមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ចជូនអង្គភាព៕


ចែករំលែក៖