ព័ត៌មានទាន់ហេតុការណ៍៖

WTO៖ គោលនយោបាយគាំពារនិយមអាចជំរុញឲ្យមានសង្គ្រាមពណិជ្ជកម្មលើពិភពលោក

ចែករំលែក៖

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO លោក Roberto Azevedo បានព្រមានថា សង្គ្រាមពាណិជ្ជកម្ម កំពុង តែមកកៀកពីមួយថ្ងៃទៅមួយថ្ងៃ ដោយ សារតែគោលនយោបាយគាំពារនិយម ​របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។

នៅពេលដែល ក្រុមអ្នកសារព័ត៌មាន សួរពី ការជះឥទ្ធិពល នៃប្រព័ន្ធពាណិជ្ជកម្ម ដោយសារតែគោលនយោបាយ «អាមេរិក លើសគេ» របស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានអង្គការ WTO មិនបានបង្ហាញ ថាប្រទេសណាកំពុងតែអនុវត្តគោល នយោបាយ គាំពារនិយមនោះឡើយ ប៉ុន្តែ លោកបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ន កំពុង តែអនុវត្តគោលនយោបាយ ពាណិជ្ជកម្ម ឯកតោភាគី ហើយប្រទេសជាច្រើន កំពុង តែអនុវត្តតាម។

លោក Roberto Azevedo បញ្ជាក់យ៉ាង ច្បាស់ថា ពិភពលោកកំពុងប្រឈម នឹង បញ្ហារួម ដោយសារតែសេដ្ឋកិច្ចពិភព លោក មានកំណើនយឺតយ៉ាវ ក៏ដូចជា មិនទាន់ មានការត្រៀមលក្ខណៈសម្រាប់ គោលនយោបាយគាំពារនិយម ឯកតោ ភាគីនោះដែរ ។

ចាប់តាំងពីឡើងកាន់តំណែង ប្រធានា ធិបតីមកទល់ពេលនេះ លោកត្រាំ បានលើកឡើងពីការធ្លាក់ចុះនៃវិស័យពាណិជ្ជកម្មរបស់អាមេរិក ជាមួយនឹងប្រទេសមួយ ចំនួនដូចជា ចិននិងមិុចស៊ីកូ ។ ប្រភពព័ត៌ មានបានឲ្យដឹងថា អាមេរិក កំពុងតែត្រួត ពិនិត្យ ទៅលើវិស័យពាណិជ្ជកម្មទ្វេភាគី មិនមានតុល្យភាព រវាងអាមេរិក-ចិន។

ពាក់ព័ន្ធនឹងការចុះហត្ថលេខាដាក់ ទណ្ឌកម្ម ទៅលើរុស្ស៊ីនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា ការដាក់ទណ្ឌកម្មរុស្ស៊ីគឺជារឿងខុសច្បាប់ ហើយរុស្ស៊ីនឹងឆ្លងផុត វិបត្តិទាំងនោះ។ លោក Dmitry Medvedev បានថ្លែងថា ការដាក់ទណ្ឌកម្មថ្មីៗ សហរដ្ឋអាមេរិកគឺស្រដៀងនឹងការប្រកាសសង្រ្គាមពាណិជ្ជកម្មពេញទំហឹងប្រឆាំងនឹងទីក្រុងមូស្គូ។

លោកបានថ្លែងថា វិធានការដែលចុះ ហត្ថលេខាដោយ លោកដូណាល់ ត្រាំ នោះបានបង្ហាញពីអសមត្ថភាពខ្លាំងរបស់ប្រធានាធិបតីអាមេរិក ។វិធានការថ្មីនោះមានគោលបំណងដាក់ទណ្ឌកម្មប្រទេស រុស្ស៊ីចំពោះការចូលជ្រៀតជ្រែកការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ និង សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

លោកត្រាំ បានបន្ទោសសភាទៅលើការអនុម័តច្បាប់មួយនេះ។

នៅក្នុងការចុះហត្ថលេខាលើវិធានការប្រឆាំងទល់នឹងទាសភាពរបស់អាមេរិកតាមរយៈច្បាប់ស្តីពីការដាក់ទណ្ឌកម្មកាលពីថ្ងៃទី៣ ខែសីហា លោកត្រាំ បានភ្ជាប់សេចក្តី ថ្លែងការណ៍មួយ ដោយហៅវិធានការ នោះថា មាន“កំហុសយ៉ាងជ្រាលជ្រៅ” ។

ច្បាប់នេះបានកំណត់ពីចំនួនទឹកប្រាក់ដែលជនជាតិអាមេរិកអាចវិនិយោគលើ គម្រោងថាមពលជាមួយរុស្ស៊ី និងធ្វើឲ្យ លំបាកលំបិនចំពោះក្រុមហ៊ុនអាមេរិកដែលរកស៊ីធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី៕ ម៉ែវ សាធី


ចែករំលែក៖