ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់តាម​ដីកា​បញ្ជូនទៅតុលា​កា​រចោទពីបទរំលោភកម្មសិទ្ធិឯកជននិង ធ្វើឲ្យបាត់ជំនឿ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងអធិការនគរបាលស្រុកជីក្រែង ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​មុខសញ្ញា​តែ​ម្ដង 
​ដើម្បី​​ស្រាវជ្រាវ​រុករក​ចាប់ខ្លួន តាម​ដីការបស់តុលាការ រហូតឈានដល់ឃាត់ខ្លួន​បាន​ជន​សង្ស័យម្នាក់ រួចបញ្ជូនទៅតុលាការ ចោទពីបទរំលោភកម្មសិទ្ធិឯកជន និងធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ដែលប្រព្រឹត្តិនៅភូមិល្វា ឃុំស្ពានត្នោត ស្រុកជីក្រែង កាលពីថ្ងៃទី០៧-១៤ និង ថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប លឹម សុគន្ធារ៉ា។

ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិចែកខ្សាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

​លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​ង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ប្រាប់​ឲ្យ​ដឹង​នៅព្រឹកថ្ងៃទី៨ ខែសីហានេះថា ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ខេត្តសៀមរាប ទើប​លោក​បានឲ្យ​កម្លាំង​ក្រោម​ឱវាទ អនុវត្ត​ផែនការ​នេះ​តាម​ស្រុក​/​ក្រុង ជា​បន្តបន្ទាប់ ​

 ដើម្បី​ដាក់​កម្លាំង​តាម​គោលដៅ​ល្បាត​ពួនស្ទាក់ នៅ​ទូ​ទាំង​ខេត្ត​
 រហូតឈានដល់ឃាត់ខ្លួន​បាន​ជនសង្ស័យម្នាក់​ នៅផ្ទះតែម្តង ខណៈជននេះបានរត់គេច​ខ្លួនបាត់ជិត១ឆ្នាំដល់ពេលចូល​ស្រុក​វិញ ទើបកម្លាំងអធិការស្រុកជីក្រែង​ឃាត់ខ្លួនតែម្តង។

លោក​បាន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ ស្រី តាំង ភេទប្រុស៥៧ឆ្នាំរស់នៅភូមិចែកខ្សាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ត្រូវបាន​តុលាការ ចោទពីបទ(រំលោភកម្មសិទ្ធិឯកជននិង ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលា​ការ) ដែលប្រព្រឹត្តិនៅភូមិល្វា ឃុំស្ពានត្នោត ស្រុកជីក្រែង កាលពីថ្ងៃទី០៧-១៤ និង ទី២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប លឹម សុគន្ធារ៉ា។

បច្ចុប្បន្ន​ជនសង្ស័យ​ ​ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មកតុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕ ប៊ុន​រិទ្ធី


ចែករំលែក៖