ខេត្តឧត្តរមានជយ័ៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋ១២៨នាក់ មកពីភូមិអូតាម៉េងអន្ដូងបី ឃុំអន្លង់វែង ស្រុកអន្លង់វែង បាននាំគ្នាទៅសាលាខេត្តឧត្តរមានជ័យ ដើម្បីសុំការជួយអន្តរាគមន៍ពីលោកសរ ថាវី អភិបាលនៃគណៈអភិបាលខេត្ត។
ក្រោយពីពួកគាត់ទាំង១២៨នាក់មានការព្រួយបារម្ភ និងភយ័ខ្លាចនៅពេលដែលលោកហោ ជិន វីរះយុទ្ធ អភិបាលស្រុកអន្លង់វែង ប្រើប្រាស់ដាវអាជ្ញាសឹកបញ្ជាមេឃុំអន្លង់វែង លោកវង្ស ភក្រ័ ធ្វើលិខិតចោទប្រកាន់ទៅលើពលរដ្ឋនៅទូទាំងភូមិអូតាម៉េង ដែលមានដីស្រែចំការនៅក្នុ ងតំបន់ព្រៃសហគមន៍សង្គ្រោះព្រៃឈើថា ជាជនល្មើស ។
ក្រោយពីលោក ហោជិន វីរះយុទ្ធ អភិបាលស្រុកអន្លង់វែងបានបញ្ជាឲ្យលោកវង្ស ភក្រ័ ជាមេឃុំដាក់បទចោទប្រកាន់ទៅលើពលរដ្ឋនៅទូទាំងភូមិខាងលើ ជាជនល្មើសជំនួសប្រព័ន្ធតុលាការ បានធ្វើឲ្យពលរដ្ឋមានការក្ដៅក្រហាយ រួមទាំងការភយ័ខ្លាចផងនោះ ក៏បាននាំគ្នារត់ទៅសុំការជួយអន្តរាគមន៍ពីលោកសរ ថាវី ឲ្យជួយរកយុត្តិធម៌ជួនដល់ពួកគាត់ចំពោះអាជ្ញាធរឃុំស្រុកអន្លង់វែង ចោទប្រកាន់ពួកគាត់ជាជនល្មើស និងរកដំស្រាយដីស្រែចំការផ្ទះសម្បែងនៅក្នុងដីសហគមន៍សង្គ្រោះព្រៃឈើ ដែលអាជ្ញាធរ ឃុំ ស្រុករៀបគំរោងផែនការបណ្តេញពួកគាត់ចេញ។
លោកសរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជយ័ បានទទួលយកការស្នើសុំ និងសំណូមពររបស់ពរដ្ឋទាំង១២៨នាក់ ដោយក្ដីរីករាយ ដោយយោងទៅលើគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាគោលការណ៍របស់គណបក្សប្រជាជនកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ។
ប្រជាពលរដ្ឋនៅភូមិអូតាម៉េងទាំងមូល បានសម្ដែងការហួសចិត្ត ចំពោះលោក វង្ស ភក្រ័ និងលោក ហោជិនវីរះយុទ្ធ ជាចៅហ្វាយស្រុកដែលពួកគាត់បានចាត់ទុកជាឪពុកម្ដាយរបស់ពួកគាត់ ទីបំផុតធ្វើឲ្យពួកគាត់អស់ជំនឿទាំងស្រុង ៕ ប៉ែន នួន