ព័ត៌មានទាន់ហេតុការណ៍៖

កាណូតដឹកមនុស្សមកពីការបុកកាណូតដឹកភ្ញៀវទេសចរណ៍ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវមកពីហូបការក្មេងចាស់ប្រុសស្រីប្រមាណជាង៣០នាក់ ដែលជិះនៅលើកាណូត បានស្រែក ស្លន់ស្លោ និង ទ្រហោយំពេញ បន្ទាប់ពីកាណូតមួយគ្រឿងនេះ បានបើកយ៉ាងលឿន ជ្រុលទៅបុកកាណូតដឹកភ្ញៀវទេសចរណ៍ បណ្តាលឲ្យបុសរសម្នាក់បានស្លាប់ នៅពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត និង ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោក ឆាយ ខែមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីកាណូតបុកគ្នានេះ ១.ឈ្មោះ ឃុត ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅស្រុកកំពង់លែង ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ២.ឈ្មោះទេព មុន្នី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ និង ៣.ឈ្មោះ ឡន ថា ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅ នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់។

លោក អធិការនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានការណូតមួយគ្រឿងបានដឹកមនុស្សក្មេងចាស់ប្រុសស្រីប្រមាណជាង៣០នាក់ ត្រឡប់មកពីការបងប្អូន នៅម្តុំផ្ទះបណ្តែតទឹក នៅពេលមកដល់ចំណុចកើតហេតុ ក៍មានការណូតដឹកភ្ញៀវទេសចរណ៍មួយគ្រឿង បើកឆ្លងកាត់ទន្លេឆ្ពោះទៅទិសខាងកើត ស្រាប់តែពេលនោះ កាណូត ដឹកមនុស្សមកពីការដែលកំពុងបើកក្នុងល្បឿនយ៉ាងលឿន បានបោះពួយមកកាណូតទេសចរណ៍ បណ្តាលឲ្យជនរងគ្រោះចំនួន៣នាក់រងរបួសធ្ងន់ និងបានស្លាប់ម្នាក់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរការណូតដឹកភ្ញៀវមកពីការ ដើម្បីធ្វើការសាកសួរ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីកាណូតបុកគ្នានេះ គឺកាណូតទេសចរណ៍ ជាអ្នកបង្កបានបើកយ៉ាងលឿនទៅបុកចំពាក់កណ្តាលកាណូតដឹកមនុស្សមកពីការ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសតែម្តង ។ ក្រោយពេលកើតហេតុ អ្នកបើកបរកាណូតទេសចរណ៍ ឈ្មោះសឿន ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្អួររលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ត្រូវបានប្រជាពលរដ្ឋចាប់វ៉ៃយកមកឲ្យសមត្ថកិច្ចទៀតផង ៕ ចន្ថា


ចែករំលែក៖