ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត LEXUS RX300 បើកបរមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់ខ្លួនឯង

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ នៅម៉ោង១និង៤៥នាទីថ្ងៃទី១០ ខែ០៨ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅចំណុចត្រពាំងម្សៅ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ រថយន្ត LEXS RX300 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2 H-8419 បើកបរដោយបុរសម្នាក់ឈ្មោះ ហេង ទី ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ រស់នៅខេត្តស្ទឹងត្រែង ទិសដៅពីរលិចទៅកើត បំណងទៅទីរួមខេត្តស្ទឹងត្រែង ចេញពីព្រះវិហារ មកដល់ចំណុចកើតហេតុខាងលើបើកបរក្នុងល្បើនលឿន មិនប្រយ័ត្ន រេចង្គូតទៅធ្លាក់ ម្ខាងផ្លូវខាងឆ្វេងដៃចេញពីផ្លូវជាតិលេខ៩ ចម្ងាយជាង៥០ម៉ែត្រ ជាច្រើនត្រឡប់ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ឡើយ។

បច្ចុប្បន្នរថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនោះ ត្រូវម្ចាស់ជួលរថយន្តស្ទូច ស្ទូចយកទៅជួសជុលដោយខ្លួនឯងនៅឯខេត្តតែម្តង៕ មាស សុផាត


ចែករំលែក៖