ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីកម្រិត ៦,១រិចទ័រនៅហ្វីលីពីនបន្ទាប់ពីការរញ្ជួយដីនៅចិនបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់

ចែករំលែក៖

វិទ្យាស្ថានជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសហ្វីលីពីនបានឲ្យដឹងថា នៅថ្ងៃទី១១ខែសីហានេះមានគ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ វាយប្រហារមកលើខេត្តBatangasប្រទេសហ្វីលីនដែលជាតំបន់ស្ថិតនៅក្នុងដែនកោះដ៏សំខាន់មួយឈ្មោះ Luzon ។

ទីភ្នាក់ងារស្ទង់ទិន្នន័យនិងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានរាយការណ៍មកថាកម្រិតរញ្ជួយដីមាន រហូតដល់៦,២រ៉ិចទ័រ ។USGS បានបញ្ជាក់ថា ជម្រៅនៃការរញ្ជួយដីមាន១៦៨,១៥គីឡូម៉ែត្រ ដោយកំណត់កម្រិតរង្វាស់មាន ១៤.០០៦៤ដឺក្រេ នៃរយៈទទឺងប៉ែកខាងជើង និង១២០.៧០៩ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។

ដោយឡែកគ្រោះរញ្ជួយដីជិត៧រិចទ័រនៅប្រទេសចិនកាលពីថ្ងៃទី៩ខែសីហា បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ១៩នាក់។ គ្រោះរញ្ជួយដីបានវាយប្រហារមកលើដែនដីខេត្តស៊ីឈួនធ្វើឲ្យខូចខាតដល់ប្រព័ន្ធគមនាគមន៍ជាច្រើននិងបានបង្កជាគ្រោះបាក់ដីហើយបានបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនពលរដ្ឋជាច្រើន រួមទាំងអ្នកទេសចរក៏ត្រូវបានជម្លៀសខ្លួនចេញពីកន្លែងរងគ្រោះដែរ

មនុស្សច្រើនជាង៧០ពាន់នាក់ កំពុងត្រូវបានគេជន្លៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេក្រោយការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏អាក្រក់មួយបានកើតឡើងនៅក្នុងតំបន់ភាគនិរតីនៃប្រទេសចិនមក។

ចរាចរណ៍នៅតាមបណ្តាលផ្លូវសំខាន់នានានៅក្នុងតំបន់ខេត្ត Sichuan និងតំបន់ក្បែរខាងជាច្រើនត្រូវបានអនុញ្ញាតិឲ្យអាចធ្វើដំណើរវិញបានហើយហើយគិតមកត្រឹមម៉ោង ប្រមាណជា១រសៀល ថ្ងៃព្រហស្បតិ៍ រថយន្តប្រមាណជា១៣០០០គ្រឿង និងមនុស្ស៧១០០០នាក់ ត្រូវបានគេជន្លៀសចេញជាបណ្តោះអាសន្នដោយមានការសម្របសម្រួលពីសំណាក់មន្ត្រីប៉ូលីស ប្រមាណជា៣៦៧៥នាក់។

គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៧រិចទ័រ បានវាយប្រហារមកលើតំបន់ភាគនិរតីរបស់ប្រទេសចិន នៅវេលាម៉ោងប្រមាណជា៩យប់ ថ្ងៃអង្គារ ក្នុងជម្រៅដីប្រមាណជា២០គីឡូម៉ែត្រ ហើយជាលទ្ធផល វាបានធ្វើឲ្យមនុស្សទៅដល់២៩នាក់ស្លាប់ និង៤៣១នាក់ទៀតរងរបួស៕ ម៉ែវ សាធី


ចែករំលែក៖