ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុនសាប៊ូ (Lix) កំពុងតែដឹកទំនិញដាក់ម៉ូយ ក៏ឆ្ឆងចរន្តភ្លើងឆាបឆេះ តែមានអ្នកដំណើរឃើញទាន់ស្រែកប្រាប់ តៃកុង ភ្លាមនោះតៃកុងឈប់ចុះពន្លត់ទាន់ពេល កាលពីម៉ោងជាង១១ថ្ងៃព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវភ្លោះជ្រោយចង្វា ខាងមុខវិទ្យាល័យសម្តេចជា សុីមជ្រោយចង្វា ស្ថិតនៅភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ។
រថយន្តដែលត្រូវឆ្លងចរន្តភ្លើងខាងលើនេះ ម៉ាកហុីយ៉ាន់ដាយ១តោនកន្លះ ព៌ណខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 2M-8790 អ្នកបើកបរមានឈ្មោះហ៊ុនដា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិទួលគោក ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ប្រភពពីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើបើកចុះពីលើស្ពានជ្រោយចង្វារួចក៍បត់ស្តាំទៅទិសខាងត្បូងតាមផ្លូវភ្លោះជ្រោយចង្វា ស្រាប់តែធ្វើដំណើមកដល់ចំណុចកើត ហេតុគេឃើញផ្សែងនិងអណ្តាតភ្លើងឆាបឆេះហ៊ឹមៗចេញពីម៉ាសុីនក្រោមកាប៊ីនរថយន្តភ្លាមៗនោះគេក៍ស្រែកឆោឡោឡើងប្រាប់តៃកុងថារថយន្តដឹកទំនិញនេះឆេះហើយតៃកុងរថយន្តនោះឮក៍អើតតាមបង្អួចចេញមកក្រៅរួបឆ្លើយតបទៅអ្នកប្រាប់ថាបើរថយន្តនេះវាមិនឆេះម៉េចបានទៅមុខគ្រាន់ឆ្លើយតបគេបានតែបន្តិចក៍មានផ្សែងហុយទ្រលោមចេញពីកាបិនភ្លាមនោះតៃកុងបានឈប់រថយន្តចុះជះទឹកពន្លត់ទាន់ពេល។ក្រោយកើតហេតុតៃកុងរថយន្តបានទូរស័ព្ទប្រាប់ថៅកែឲ្យយករថយន្តមួយគ្រឿងទៀតមកសន្តោងយកជួសជុលហើយចំពោះករណីខាងលើនេះមិនរំខាន់ដល់សមត្ថកិច្ចណាម្នាក់ឡើយ៕ ជ្រោយពេជ្រ