ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនមិនប្រយ័ត្នវ៉ាក់ជាមួយគោដូលរបួសខ្ទេចមុខមើលលែងយល់

ចែករំលែក៖

ខេត្តតាកែវ៖ យុវជនម្នាក់បានរងរបួសខ្មេចមុខស្ទើរតែមើលលែងយល់ ខណៈអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីយុវជនទាំង ២ នាក់បានបើកម៉ូតូបោះពួយយ៉ាងលឿន ក៏វ៉ាក់និងគោដើរឆ្លងថ្នល់ ក៏គេចបណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៧នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១២៩ នៅក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមសម្តីយុវជនម្នាក់ដែលជាអ្នករួមដំណើរមួយ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេហើយនិងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរី2015 ពាក់ស្លាកលេខបន្ទាយមានជ័យ1A-1736 ក្នុងទិសដៅពីកើតទៅលិច បំណងទៅលេងភ្នំពេញដោយជនរងគ្រោះបានបើកបោះពួយយ៉ាងលឿន ស្រាប់តែមកដល់កន្លែងកើតហេតុក៏បានវ៉ាក់ជាមួយគោ ដែលបំរុងដើរឆ្លងថ្នល់ក៏បានគេចបណ្តាលឲ្យដួលទាំង២នាក់តែម្តង ដោយរូបគេរងរបួសស្រាល ចំណែកនាក់បើកបរ រងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះឈិន រុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្មោង បញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំស្មោង រង់ចាំក្រុមគ្រួសារជនរងគ្រោះមកទទួលយក៕ ភ្នំដា


ចែករំលែក៖