ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានឈ្លក់ទឹកស្លាប់ ដោយគ្មានអ្នកដឹង បន្ទាបពីជនរងគ្រោះបានឱនដងទឹកក្នុងធុងហើយផុតជើងបណ្តាលដាំក្បាលចូលក្នុង ឈ្លក់ទឹករហូតដល់ស្លាប់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅផ្សារឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផៃ-បញ្ញាភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកអធិការបានឲ្យដឹងទៀតថា ជនរងគ្រោះមិនដឹងស្លាប់ពីស្មានណានោះទេ ព្រោះនៅពេលកើតហេតុក្រុមគ្រួសារមិននៅផ្ទះនោះទេបានទៅមណ្ឌលសុខភាព លុះពេលត្រឡប់មកវិញក៍ឃើញកូនប្រុសនៅបានធ្លាក់ក្បាលចូលក្នុងធុងទឹក និងបានស្លាប់បាត់ទៅហើយ ។ ក្រោយពេលឃើញដូចនេះបានរាយការណ៍មកសមត្ថកិច្ច ដើម្បីពិនិត្យសាកសព ។
លោកអធិការបានឲ្យដឹងទៀតថា ក្រោយពីពិនិត្យសាកសព សមត្ថកិច្ចបានសន្និដ្ឋាន ជនរងគ្រោះអាចឲ្យដងទឹកក្នុងធុងទដែលមានកំ ពស់ខ្ពស់ ហើយផុតជើង ក៍ជ្រមុជក្បាលចូលក្នុងធុងទឹកបណ្តាលឲ្យស្លាប់តែម្តងទៅ ។
ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះកន្លងមកមានជំងឺ ស្កន់ អាចជំងឺនេះរើឡើងវិញពេលដែលកំពុងដងទឹបណ្តាលឲ្យស្លាប់តែម្តងទៅ ។ ក្រោយពីពិនិត្យសាកសពសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា