ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយ ពង្រឹងកាងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកាងារស្រាវជ្រាវពត៌មានសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវពត៌មានសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តំណាងដ៍ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរូមពីសំណាក់ឯកអស់លោកជាប្រតិភូ អ.ហ.ផ.ទ អមដំណើរ លោកឧត្ដមសេនីយ៍មេបញ្ជាការ អស់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក នាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបទៀតផងដែរ៕ សុខ ខមេរា


ចែករំលែក៖