ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ថ្នាំញៀន៥កញ្ចប់ទូហ្គេមបាញ់ត្រី២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ សហការជាមួយនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំនុចផ្ទះលេខ៣៣១ ផ្លូវរថភ្លើង ភូមិបាកទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន៣នាក់នោះ១/ឈ្មោះសុខ ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ ២/ឈ្មោះ
ផេងសុ វិសាល ភេទប្រុស អាយុ១៤ឆ្នាំ និងទី៣/ឈ្មោះអ៊ុំដាវីភេទស្រីអាយុ៣៦ឆ្នាំ។

សមត្ថកិច្ចបានបន្តថានៅក្នុងប្រតិបត្តិការនៅក្នុងទីតាំងផ្ទះបើកល្បែងសុីសងខុសច្បាប់(ហ្គេមបាញ់ត្រី)ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍ទួលសង្កែនិងកម្លាំងជំនាញខណ្ឌធ្វើការ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៥កញ្ចប់និងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិទួលសង្កែធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធី ៕ អារុណរះ


ចែករំលែក៖