ព័ត៌មានទាន់ហេតុការណ៍៖

អាគ្គីភ័យឆេះផ្ទះដែលម្ចាស់មិននៅ ខូចខាតជាង១០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្ទះអតីតនគបាលចរាចរណ៍ផ្លូវគោក ត្រូវបានអគ្គីភ័យឆេះ គ្មានអស់ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ ហេតុការនេះកើតឡើងនៅវេលាម៉ោង ៨ចណ្លោះ៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។

ប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុម្ចាស់មិនបាននៅនោះទេ មានតែក្មេងតូចៗនៅលេងក្រោមផ្ទះ តែប៉ុណ្ណោះ ក្នុងចន្លោះម៉ោងខាងលើ ស្រាប់តែមានអគ្គីភ័យឆេះ ចេញពីបន្ទប់ដេកយ៉ាងសន្ធោសន្ធៅ តែម្តង។

ប្រភពដដែលបានបន្តថា ម្ចាស់ផ្ទះខាងលើឈ្មោះណៃ សុផន ហៅ(អ៊ុន)អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើហើយ ជាអតីតនគបាលចរាចរណ៍ផ្លូវគោក ឥឡូវត្រូវបានចូលនិវត្តន៍ ហើយផ្ទះដែលឆេះនោះ មានទំហ៊ុំ៩ម៉ែត្រគុណ១២ម៉ែត្រ ថ្មក្រោម ឈើលើ ប្រក់គ្បឿង មានបីខ្នង សំភារ ខូចខាតទាំងស្រុង ។

ហេតុការណ៍នេះ ម្ចាស់ផ្ទះក៍មិនអាចសន្និដ្ឋានបានថា មកពីមូលហេតុអ្វីនោះដែរ គ្រាន់តែដឹងថា ឆេះចេញពីរបន្ទប់ដេករបស់ខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវស៊ើបអង្គេតរកមូលហេតុថា តើមកពីរមូលហេតុអ្វី ទើបសុខៗមានអគ្គីភ័យឆេះចេញពីរក្នុងបន្ទប់ដេកទៅវិញ ខណៈម្ចាស់ផ្ទះមិនបាននៅក្នុងហេតុការណ៍នេះទេ ហើយក្នុងហេតុការណ៍នេះដែរមិនបង្ក គ្រោះថ្នាក់អ្វីដល់ម្ចាស់ផ្ទះ និងឆ្លងរាលដាលដល់អ្នកជិតខាងនោះដែរ។

ក្នុងការពន្លត់នេះដែរ មានរថយន្តអាគី្គភ័យនៃស្នងការរដ្ឋាននគបាលខេត្ត រថយន្តសាធារណការខេត្ត នឹងរថយន្តរបស់ប្រជាពលរដ្ឋ ជួយក្នុងការពន្លត់អគ្គីភ័យ នោះសរុបជាង២០គ្រឿងទើបរលក់អស់នៅម៉ោង១០ទៅម៉ោង១១ជាងយប់ សរុបទ្រព្យសម្បត្តិដែលខូចខាតបាត់បង់អស់ជាង១០ម៉ីនដុល្លាអាមេរិកនេះតាមការអះអាងពីម្ចាស់ផ្ទះរងគ្រោះខាងលើ ៕ មាស សុផាត


ចែករំលែក៖