ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញនៃអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាល ចុះសហការជាមួយអង្កការហេឡូត្រាសប្រមូលកាកសំណលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៧គ្រាប់កម្ទេចចោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋាន និងមន្រ្តីអង្កការហេឡូត្រាស ចុះសហការជាមួយប្រជាអលរដ្ឋប្រមូលកាកសំណលគ្រាប់យុទ្ធមិនទាន់ផ្ទុះចំនួន ៧គ្រាប់ ដែលបន្សល់នៅកាលពីសម័យកាលសង្រ្គាមដ៍រុាំងរ៉ៃរបស់កម្ពុជា ដើម្បីយកទៅកម្ទេចចោល។

ប្រតិបត្តការខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៧ ត្រង់ចំណុចចំនួន ៤គោលដៅ គឺស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ.ភូមិវាលវង់ ឃុំស្នាអន្សា ភូមិផ្សារ ឃុំអន្លង់ត្នោត និងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា កាកសំណលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រមូលរួមមានចំនួន ០៧គ្រាប់ ប្រភេទ គ្រាប់ B.40 ចំនួន ១គ្រាប់ ប្រភេទ 60mmចំនួន ១គ្រាប់ ប្រភេទ 120mmចំនួន ១គ្រាប់ ប្រភេទ 76mmចំនួន ១គ្រាប់ ប្រភេទ 105mmចំនួន ១គ្រាប់ ប្រភេទ B 40.5 ចំនួន ១គ្រាប់ និងប្រភេទ 100mmចំនួន ១គ្រាប់ ប្រភេទគ្រាប់ទាំងចំនួន ៧គ្រាប់ខាងលើនេះ ប្រមូលមកពីតំបន់នានាដូចបានរាបរប។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តទៀតថា កាកសំណលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានចំនួន០៧គ្រាប់នោះ មានគុណភាពចាស់មិនអាចយកទៅឆ្ងាយបានតែនៅផ្ទុះ ដូច្នេះយើងបានប្រគល់ឲ្យមន្រ្តីជំនាញអង្កការហេឡូត្រាស ដើម្បីចាត់ចែងតាមបច្ចេកទេសកម្ចាត់ចោលនៅនឹងកន្លែង ៕ ប៉ឹម ពិន


ចែករំលែក៖