ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកែច្នៃបុករថយន្តFUSOគៀបស្លាប់កម្មករម្នាក់ស្រុកមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក ហុង គឹមហឿន អធិការស្រុកមេមត់បានឲ្យដឹងថា នៅវេលាម៉ោង៩និង១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ លើផ្លូវក្រាលបេតុង ត្រង់ចំណុចមុខជញ្ចីងថ្លឹងដំឡូងរបស់ឈ្មោះ ម៉ក់ ស្ថិតនៅភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

មានរថយន្តកែច្នៃដឹកដំឡូង ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជី លាម ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់កែង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស) រួមដំណើរជាមួយកម្មករចំនួន០២នាក់: ១ ឈ្មោះ ជីម លីន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់កែង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ២ ឈ្មោះ វាន្នី ហោ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) ទៅបុកជាមួយរថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ3A.1929 បើកបរដោយឈ្មោះ ធឿន សុភី ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (គ្មានរបួស) ។

ក្នុងទិសដៅ ស្របទិសគ្នាពីដារ ទៅព្រំដែនវៀតណាម (ជើង-ត្បូង) រថយន្តកែច្នៃបានចៀសរថយន្តFUSO ដែលឈប់រង់ចាំចូលថ្លឹងដំឡូង ស្របពេលនោះកម្មករចំនួនពីរនាក់ដែលជិះលើរថយន្តច្នៃបានលោតចុះមកក្រោមក៏បណ្តាលឲកៀបនឹងរថយន្តFUSOឈប់ បណ្តាលឲស្លាប់ និងរបួសតែម្តង ។

លោកអធិការបានប្រាប់ថា ករណីនេះមូលហេតុ មកពីអ្នកបើកបរធ្វេសប្រហែស ។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕ វណ្ណៈ


ចែករំលែក៖