ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជប៉ុនមានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆមាសទី១ឆ្នាំ២០១៧ចំណែកចិននៅដដែល

ចែករំលែក៖

តាមការប្រមើលមើលរបស់ IMF អត្រាកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០១៧ អាច នឹងមានក្នុងរង្វង់ដូចឆ្នាំ ២០១៦ គឺ ៦,៧% ហើយអាចនឹងមានប្រមាណ ៦,៤% សម្រាប់ឆ្នាំ ២០១៨ និង ២០១៩។ តែ ស្របពេលគ្នានេះ ប្រាក់បំណុលសរុបពី ពេលនេះដល់ឆ្នាំ ២០២២ នឹងកើនលើស ២៩០% នៃផលិតសរុបក្នុងស្រុក ពោល លើសពីឆ្នាំ ២០១៦ ដែលមាន ២៣៥%។ នៅក្នុងន័យនេះ IMF បានដាក់អនុ សាសន៍ឲ្យរដ្ឋាភិបាលចិនបង្វែរការអនុវត្ត នយោបាយមួយដែលទទួលបានកំណើនសេដ្ឋកិច្ចសមរម្យ យូរអង្វែង និងមានស្ថិរ ភាព ពោលមិនគួរបន្តអនុវត្តនយោបាយសេដ្ឋកិច្ចមួយដោយបង្ខំក្នុងបំណង សម្រេចបានកម្មវត្ថុរបស់ខ្លួនតែក្នុងរយៈពេលប៉ុន្មានឆ្នាំ តែបែរជាបង្កគ្រោះថ្នាក់សម្រាប់រយៈ ពេលវែងទៅវិញ។ មែនទែនទៅ ចិនខ្លួន ឯងក៏បានទទួលស្គាល់ពីផលវិបាកនេះ និងធ្លាប់បានធ្វើកំណែទម្រង់មួយចំនួនដែរ ដូចយ៉ាងរឹតបន្តឹងច្បាប់ស្តីពីអចលនទ្រព្យ ឬមួយក៏ពង្រឹងការត្រួតពិនិត្យផ្នែកហិរញ្ញ វត្ថុជាដើម។ តែ IMF យល់ថានៅមិនទាន់ គ្រប់គ្រាន់ និងបានស្នើរដ្ឋាភិបាលឲ្យកាត់ បន្ថយការជួយគាំទ្រហិរញ្ញវត្ថុដល់ ក្រុមហ៊ុន និងរោងចក្រសហគ្រាសធំរបស់រដ្ឋ។

ចំណែកជប៉ុនវិញ តាមតួលេខផ្លូវ​ការមួយ បានប្រកាសឲ្យដឹងថា កំណើន សេដ្ឋកិច្ចរបស់ ប្រទេសជប៉ុន បានកើន ឡើង ក្រោយពីបានរងការស្រុតចុះអស់ រយៈពេលយ៉ាងយូរ ជាង១ទសវត្សរ៍មក នេះ ។

ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក សេដ្ឋកិច្ចបានកើនឡើង១ភាគរយក្នុងអំឡុងខែមេសាដល់មិថុនា ហើយបានកើនឡើង០,៤ភាគរយ នៅ ចន្លោះខែមករាដល់ខែមីនា ហើយការ ព្យាកររបស់ក្រុមអ្នកសេដ្ឋវិទូរំពឹងថានឹងកើនឡើង០,៦ភាគរយ ។

កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ប្រទេស ជប៉ុន បានកើនឡើង៤ភាគរយ ដែលនាំ ​ មុខការព្យាករដោយក្រុមអ្នកប៉ាន់ប្រមាណថា កើនត្រឹមតែ២,៥ភាគរយប៉ុណ្ណោះ ។ កំណើនសេដ្ឋកិច្ចបានកើនឡើងខ្លាំង នៅ ក្នុងត្រីមាសទី១ ឆ្នាំ២០១៥ ។

មានន័យថា ជប៉ុន គឺមានកំណើនសេដ្ឋ កិច្ចជឿនលឿន និងលូតលាស់លឿន ជាង​សហរដ្ឋអាមេរិក ដោយសេដ្ឋកិច្ចបានកើនឡើងត្រឹមតែ២,៦ភាគរយ ដោយផ្អែកលើ កំណើន ប្រចាំឆ្នាំ នៅក្នុង អំឡុងពេលដូចគ្នា ហើយក៏លឿនជាចក្រភពអង់គ្លេសដែរ ៕ ម៉ែវ សាធី


ចែករំលែក៖