ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅ សៀវ៉ាឡេអូនអ្នកស្លាប់កើនឡើងជាង៣០០នាក់

ចែករំលែក៖

ទឹកជំនន់ដ៏ធំមួយបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទៅលើរដ្ឋធានី ហ្វ្រុីថោនក្នុងប្រទេសសៀរ៉ាឡេអូន បណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់ ៣១២នាក់ បានស្លាប់ ហើយអ្នកស្លាប់អាចនឹងបន្តកើន ឡើង ពីព្រោះនៅមានអ្នកបាត់ខ្លួនជាច្រើនទៀត។

គ្រោះទឹកជំនន់បានធ្វើឲ្យពលរដ្ឋជាង ២.០០០ គ្រួសារ ត្រូវបានបាត់បង់ផ្ទះ សម្បែង បន្សល់ទុកត្រឹមតែសាកសពពាស ពេញដី និងក្រុមគ្រួសារកំពុងស្វែងរកសាច់ញាត ជាទីស្រឡាញ់របស់ខ្លួននេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៧។

សារព័ត៌មាន AFP បានផ្សាយថា សាក សពជាច្រើន ត្រូវបានគេអូសចេញ និងផ្ទះ សម្បែងត្រូវបានបំផ្លាញគ្មានសល់ ក្រោយ ពីទឹកជំនន់ បានវាយប្រហារតំបន់ពីរ កន្លែងនៅក្នុងរដ្ឋធានី ហ្វ្រុីថោនប្រទេស សៀរ៉ាឡេអូន បើទោះបីជាវិថីដែលធ្លាប់ ត្រូវបានធ្វើចរាចរណ៍ ក៏ប្រែក្លាយជាទន្លេ ល្បាប់ហើយដែរ និងមានការបោសសម្អាតពីកងកម្លាំងយោធា។

ចំណែកនៅក្នុងតំបន់អាស៊ីវិញមាន៣ប្រទេសរងការវាយប្រហារដោយទឹកជំនន់ បណ្តាលឲ្យមនុស្ស ជិត២០០នាក់ស្លាប់ ផងដែរ និងពលរដ្ឋរាប់ពាន់នាក់ បានជម្លៀសខ្លួនពីផ្ទះសម្បែងនៅក្នុងប្រទេសនេប៉ាល់ ឥណ្ឌា និងបង់ក្លាដេស ។ ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង ខណៈដែលការខូចខាត មាន ទំហំច្រើន ។

ក្នុងរយៈពេល៣ថ្ងៃមកនេះ គ្រោះទឹក ជំនន់បានកើតឡើងភ្លាមៗ យ៉ាងហោច ណាស់សម្លាប់ ពលរដ្ឋអស់៨០នាក់ នៅ ក្នុងប្រទេសនេប៉ាល់ និងនៅភាគខាងជើង និងខាងកើតប្រទេសឥណ្ឌា ដោយស្លាប់ អស់ ៧៣នាក់ និង២២នាក់នៅ បង់ក្លា ដេស ។

ពលរដ្ឋប្រមាណ២០០.០០០នាក់ កំពុងរស់នៅក្នុងជំរំសង្គ្រោះបន្ទាន់ នៅតំបន់ Assam ភាគឦសាន ប្រទេសឥណ្ឌា ក្រោយ រងគ្រោះទឹកជំនន់ នៅក្នុងរដូវវស្សានេះ ។

ពលរដ្ឋប្រមាណ១៥.០០០នាក់ បាន បាត់បង់ផ្ទះសម្បែងរបស់ពួកគេ នៅរដ្ឋ ប៊ីហាន ស្ថិតនៅភាគខាងកើតដែលជាប់ព្រំដែននៃប្រទេសនេប៉ាល់ ។ មន្ត្រីមួយរូប បាននិយាយថាដូច្នេះ កម្រិតទឹកទន្លេចំនួន ៧កន្លែង កំពុងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ៕ ម៉ែវ សាធី


ចែករំលែក៖