ខេត្ដឧត្ដរមានជ័យ ៖ លោកគឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តឧត្តរមានជ័យ កំពុងល្បីថា បានកិបកេងដីរាប់សិបឡូនៅក្នុងភូមិស្រះកែវថ្មី ឃុំពង្រ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ដីឡូដែលល្បីថា លោកគឹម គាវិនប្រធានមន្ទីរសុរិយោដីបានកិបកេងទុកជាកម្មសិទ្ធិ របស់ខ្លួន និងមន្ត្រីរបស់ខ្លួននោះវាជាដី ប្រទានដល់ក្រសួងសង្គមកិច្ចជូនដល់ ប្រជាពលរដ្ឋនៅភូមិស្រះកែវចាស់ដែល មានចំនួន១៥៨គ្រួរសារបានទទួលរង ផលប៉ះពាល់ក្រោយពីបានបង្កើតអាង បង្ហៀរទឹកឈ្មោះស្ទឹងស្រែងពីរ។ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បង្វែរជាគោល នយោបាយដោះស្រាយជាថវិកាតាម សំណូមពរជូនដល់ប្រជាពលរដ្ឋទាំង១៦៨ គ្រួសារវិញសម្ដេចបានប្រគល់ដីសម្បទាន សង្គមកិច្ចបន្ថែមទៀតដោយឲ្យពួកគាត់ រស់នៅកន្លែងជិតដែលពួកគាត់ធ្លាប់បាន រស់នៅដោយក្នុងមួយគ្រួសារទទួលបានដីសង់លំនៅឋាន(ដីឡូ)ក្នុងមួយគ្រួសារ៥០ម៉ែត្រគុណ១០០ម៉ែត្រនិងដីស្រែចម្ការទុកសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវភាព២ ហិកតាបន្ថែមទៀត។
ក្រោយពីមានការរៀបចំហដ្ឋារចនា សម័ន្ធសម្បូរបែបដូចជាផ្លូវថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ។ លោក សរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានបង្កើតគណៈកម្មការចុះរៀបចំជូនពលរដ្ឋដោយមានអាជ្ញាធរមូលលដ្ឋាន មន្រ្ដីទទួលបន្ទុកនិងមន្ទីរជំនាញសុរិយោដីចុះរៀបចំវាស់វែងជូនដល់ពលរដ្ឋ។
រហូមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះមានការបែកធ្លាយថាលោកគឹម គាវិនជាប្រធានមន្ទីសុរិយោដីនិងជាប្រធាន គណៈកម្មការជុំនាញផងនោះបាននិងកំពុងតែត្រីងៀតឆ្លៀតពង ដោយល្បីថាលោកបានកិបកេងដីរដ្ឋរហូតដល់៧ឡូសម្រាប់ខ្លួន ឯងផងនិងមន្រ្ដីរបស់ខ្លួនផង។សព្វថ្ងៃដី ដែលលោកគឹម គាវិន បានលាក់ទុកនោះ កំពុងតែដាក់លក់ក្នុងមួយឡូជិត២.០០០ ដុល្លារ រហូតមកដល់ពេលនេះលក់មិនទាន់ចេញនោះទេ។
ដីឡូដែលលោក គឹម គាវិន លាក់ទុក នោះមានលេខឡូទី១ឡូលេខ៨ ឡូលេខ ១០ ឡូលេខ១២៩ ឡូលេខ១៦៩ ឡូលេខ ១៧៦ឡូលេខ១៨១ឡូលេខ១៨២។ក្នុង ចំណោមទាំង៧ដីឡូនោះល្បីថាលោក គឹមគាវិនជាម្ចាស់ដីឡូលេខ៨និងឡូលេខ១០ ដែលនៅជួរមុខគេនិងមានហាងឆេងខ្ពស់។ ដោយឡែកដីឡូលេខ១២៩ ដែលមានឈ្មោះ ប៉ុន ចាន់ដេត ជាមន្រ្ដីមន្ទីរសុរិយោដី ជាម្ចាស់ផងដែរ។
លោក ចាន់ ឌី មេភូមិស្រះកែវថ្មី បាន ឲ្យដឹងថា ប្លង់បញ្ជីដីឡូនៅក្នុងភូមិរបស់ លោកសុទ្ធតែមានរាយនាមឈ្មោះទាំង អស់ទោះជាមួយគ្រួសារមានដីឡូប៉ុន្មានឡូដោយ ។ លោកបានបញ្ជាក់បន្ថែមថាមានសាច់ញាតិរបស់មន្រ្ដីមន្ទីរសុរិយោដីម្នាក់ឈ្មោះប៉ុន ចាន់ដេត នៅដីឡូលេខ១២៩ ហើយឡូលេខទាំង៦ផ្សេងទៀតដែលអត់នៅក្នុងបញ្ជីរាយនាមភូមិដែរគឺចំហដីឡូ អត់ឈ្មោះ។ លោក គឹម គាវិន ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យមិនបាន បំភឺ្ល ជុំវិញ ករណីនេះទេដោយលោកថាជាប់ រវល់សន្និបាត ៕ ប៉ែន នួន