ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធដើមបានយកាំបិតទៅចាក់ប្រពន្ធចុងបណ្តាលឲ្យរបួសមាត់ ព្រោះតែរឿងខឹង ប្តីមិនព្រមផ្តល់អាហារកិច្ច ចិញ្ចឹមកូន បង្កឲ្យ មានការ ភ្ញាក់ផ្អើល កើតឡើង កាលពី វេលា ម៉ោង ០៧ និង ៣៥ នាទី យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅ ចំណុចផ្ទះជួល ភូមិ ទួល ពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍ សែន ជ័យ ។
នារី ជា ប្រពន្ធចុង និង ជា ជន រង របួស មានឈ្មោះ គ្រិ បល ក្ខិណា ភេទ ស្រី អាយុ ៣១ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះ ជួល ភូមិ ទួល ពង្រ សង្កាត់ ចោម ចៅ ខណ្ឌពោធិ៍សែន ជ័យ មានស្រុក កំណើត នៅ ភូមិ អូ ជ្រក ឃុំ ក្រូច ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកប្រពន្ធដើម ជាជនបង្ក មានឈ្មោះ ទូច នឿ ន អាយុ ៣៩ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ នៅផ្ទះ លេខ ២៣៩EO ផ្លូវ លេខ ១៥០ សង្កាត់ ទឹកល្អក់ ទី ២ ខណ្ឌទួលគោក មានកូន ចំនួន ៤ នាក់ ស្រី ១ ម្នាក់ និង ប្រុស ៣ នាក់ ។ ចំណែក បុរស ជា ប្តី មានឈ្មោះ ហ៊ុយ ចាន់ឌី អាយុ ៤១ ឆ្នាំ មុខរបរ ស៊ីឈ្នួល បើករថយន្ត ដឹក ដី មានស្រុក កំណើត នៅ ស្រុក ចំការលើ ខេត្តកំពង់ចាម ។
តាម ប្រភព ព័ត៌មាន ពី ជា ប្រពន្ធដើម បាន និយាយ ទាំង ទឹកភ្នែក រលីងរលោង រៀបរាប់ ប្រាប់ ថា រូបគាត់ និង ប្តីបាន រៀប អាពាហ៍ពិពាហ៍ តាមប្រពៃណី រយៈពេល ២១ ឆ្នាំ មក ហើយបង្កើតបានកូន ៤ នាក់ កូនប្រុស ៣ នាក់ និង កូនស្រី អាយុ ៩ ខែ ប៉ុណ្ណោះ ។ ការ រស់នៅ ជាមួយ បុរសជា ប្តីពុំដែល ផ្តល់ សេចក្តីសុខ ទេ នៅ ពេល ខឹង ម្តង ៗប្តី តែងតែវាយ ចានឆ្នាំងបោកប្រាស់ របស់របរ នៅ ក្នុងផ្ទះ បែកបាក់ ស្ទើរ គ្មាន សល់ ។ នៅ ចុងឆ្នាំ ២០១៦ ប្តី របស់ គាត់ បាន លួច ទៅ មាន ស្រី ថ្មីហើយបានលែងលះ ជាមួយ គាត់ត្រឹម សង្កាត់ទៅ យកប្រពន្ធចុង ម្នាក់ ទៀត ដែល ជា ស្ត្រី មេម៉ាយ កូន មួយ ហើយ សន្យា ថា នឹង ជួយ ចិញ្ចឹម កូន ក្នុង មួយ ខែ ៣០០ ដុល្លារ ប៉ុន្តែ ចាប់តាំងពី បាន ទៅ រស់នៅ ជាមួយ ប្រពន្ធចុង មក មិន ដែល ផ្តល់ ប្រាក់ កាក់ តាម ការ សន្យា ទេ គឺ បាន ត្រឹមតែ ឲ្យ កូន ម្តង ពីរ ទៅ បី ម៉ឺន រៀល តែ ប៉ុណ្ណោះ ។ ដោយសារ តែ អត់ មាន ប្រាក់ សម្រាប់ ចិញ្ចឹម កូន តូច ៗ នោះ រូប គាត់ បាន ទូរស័ព្ទទៅប្តីសួរនាំ រឿង លុយកាក់ ស្រាប់តែ ប្តី ហុច ទូរស័ព្ទ ឲ្យ ប្រពន្ធចុង និយាយ ជាមួយហើយជេរប្រមាថ គាត់ទៀតធ្វើឲ្យ គាត់ ឈឺចិត្ត ពេកបាន ពរ កូន និង យក កូនប្រុស អាយុ ៧ ឆ្នាំ ម្នាក់ ទៅ ជាមួយ ជិះ រ៉ឺ ម៉ក ម៉ូតូ ទៅ ដល់ ផ្ទះ ប្រពន្ធចុង ដើម្បី សួរនាំ ឲ្យ បាន ច្បាស់ ។
ប្រភព ដដែល បាន បន្ត ទៀត ថាពេល គាត់ ជិះ រ៉ឺ ម៉ក ម៉ូតូ ទៅ ដល់ ផ្ទះ ប្រពន្ធចុង បាន ជួប ប្តី និយាយ គ្នា ខឹង ពេក គាត់ បាន ទះកំផ្លៀង បុរស ជា ប្តី ២ ដៃ ទាំង ដៃ នៅ ពរ កូនស្រី ជាប់ ស្រាប់តែ ប្រពន្ធចុង ស្ទុះ មក ឈ្លោះប្រកែក ជាមួយនឹង បាន ប្រវាយប្រតប់ គ្នា ធ្វើ ឲ្យ គាត់ យក កូនកាំបិត វាសដៃ ត្រូវ ចំ មាត់ ប្រពន្ធចុង ចំណែក រូប គាត់ ត្រូវ ប្រពន្ធចុង វាយ ហើម មុខ ដែរ តែ បុរស ជា ប្តី មិន បាន ជួយ អន្តរាគមន៍ ។
តាម សម្ដី នារី រង គ្រោះជា ប្រពន្ធចុង បាន អះអាង ថា គាត់ បាន ស្គាល់ បុរស ជា ប្តី ក្រោយ នេះ តាម រយះ មិត្តភក្តិ ណែនាំ ឲ្យ ស្គាល់គ្នា តាំងពី ខែធ្នូ ឆ្នាំ ២០១៦ មក ម្ល៉េះ បន្ទាប់ មក គាត់ បាន ចាប់ដៃ គ្នា រកស៊ី និង រស់នៅ ជាមួយ គ្នា មិន ទាន់ បាន រៀប ការ ទេ ពួក គាត់ នឹង រៀប ការ នៅ ពេល ខាង មុខ នេះ ។
ក្រោយ ពេល កើតហេតុ សមត្ថកិច្ច បាន ចុះ ទៅ អន្តរាគមន៍ បាន ហៅ នារី រង គ្រោះជា ប្រពន្ធចុង ប្រពន្ធដើម និង បុរស ជា ប្តី ទៅ សួរនាំ នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ចោមចៅ ដោយមុនដំបូង ខាង ជន រង គ្រោះ ចង់ ដាក់ ពាក្យបណ្តឹង តែ មានការ សម្របសម្រួល គ្នា ទើប មិន បាន ប្តឹងផ្ដល់ ទេ គ្រាន់តែ ឲ្យ សមត្ថកិច្ច អប់រំ ណែនាំ ឲ្យ ឈប់ មក រករឿង គាត់ ទៀត និង ទាមទារ សំណង ជម្ងឺ ចិត្ត ចំនួន ១ លាន រៀល ប្រពន្ធដើម យល់ព្រម សង សំណង ១ លាន រៀល តែ កាត់ យក ប្រាក់ខែ របស់ ប្តី ដែល ត្រូវ ចិញ្ចឹម កូន ។
ទោះបីជា យ៉ាងណា ស្ត្រី ជាប្រពន្ធដើម ទទូចទាមទារ សុំ ឲ្យ បុរស ជា ប្តី ជួយ ផ្តល់ ប្រាក់ ចិញ្ចឹម កូន ផង ៕ សុខាសែនជ័យ