ព័ត៌មានទាន់ហេតុការណ៍៖

ហ្វាំងឡង់ រងការវាយប្រហារ ស្លាប់និងរបួសជិត១០នាក់

ចែករំលែក៖

សារព័ត៌មាន The Guardian របស់អង់គ្លេសបានផ្សាយថា មានករណីវាយប្រហារដោយកាំបិទ កើតឡើងនៅទីក្រុង Turku ប្រទេសហ្វាំងឡង់ បណ្តាលឲ្យមន្សុស ២នាក់ស្លាប់ និង៦នាក់រងរបួស។

ប៉ូលិសហ្វាំងឡង់ បានឲ្យដឹងថា នៅពេលនេះមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់ថា តើ ការវាយប្រហារខាងលើ ជាប់ពាន់ព័ន្ធនិងក្រុមភេរវកម្ម ដែរឬទេ។ប៉ូលិស ក៏រកមិនឃើញថា មានជនសង្ស័យផ្សេងទៀតនៅក្នុងហេតុការខាងលើនោះឡើយ។

ជនដៃដល់វាយប្រហារ ពេលនេះត្រូវបានប៉ូលិសចាប់ខ្លួន និងកំពុងព្យាបាននៅក្នុងមន្ទីពេទ្យ ក្រោយពេលប៉ូលិស បាញ់ឲ្យរបួសជើង។ ក្នុងពេលជាមួយគ្នានេះប៉ូលិសក៏បានស្នើរឲ្យពលរដ្ឋ កំចេញពីផ្ទះ ចំណែកសន្តិសុខនៅក្នុងទីក្រុង Turku ត្រូវបានរិតបន្តឹងក៏ដូចជាសន្តិសុខទូទាំងប្រទេសផងដែរ។

សាក្សីនៅកន្លែងកើតហេតុនាង Laura Laine ដែលឈរនៅចម្ងាយពីកន្លែងវាយប្រហារប្រមាណ២០ម៉ែត្រ បានឲ្យដឹងថា« ខ្ញុំឮស៊ូសម្លេង ស្រ្តីនិងក្មេងស្រែក យំឲ្យជួយ ។ពេលនោះខ្ញុំមើលឃើញបុរសម្នាក់កាន់កាំបិទ ក្រវី ឡើងលើ ពេលនោះខ្ញុំគិតថាប្រហែលជាចាក់អ្នកណាម្នាក់ហើយ។

លោកស្រី Paula Risikko រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វាំងឡង់ បានឲ្យដឹងថា លោកស្រីមិនទាន់ប្រាកដថា ករណីខាងជើង ជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្ម ។ ហ្វាំងឡង់គឺជាប្រទេសដែលមាន សន្តិសុខខ្ពស់ ។ ប៉ុន្តែចាប់តាំងពីខែ មិថុនា កម្លាំងសន្តិសុខបានប្រកាសអាសន្នខ្ពស់ក្រោយរកឃើញ មានការប៉ុនប៉ងវាយប្រហារ ភេរវកម្ម។

កាលពីខែមេសាកន្លងមក នៅក្នុងប្រទេសស្វិស ជាប់ព្រំដែនជាមួយហ្វាំងឡង់ បុរសជនជាតិ អ៊ុយបេគីស្ថានបានប្លន់រថយន្ត បើកបុកហ្វូងមនុស្សធ្វើដំណើរ កណ្តាលទីក្រុង ស្តុកខម បណ្តាលឲ្យស្លាប់៤នាក់៕ ម៉ែវ សាធី


ចែករំលែក៖