ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនកម្មករ កម្មការិនីទាំងអស់ទទួលបានកាដូពីសម្តេចតេជោនាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យប្រើប្រាស់សេវាដឹកជញ្ជូនរបស់រដ្ឋាករស្វយ័តដឹកញ្ជូនសាធារណៈរថយន្តក្រុង City Bus ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ សូមចូលរួមអបអរសាទរចំពោះបងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលទទួលបានកាដូពីសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ អនុញ្ញាតអោយប្រើប្រាស់សេវាដឹកជញ្ជូនរបស់រដ្ឋាករស្វយ័តដឹកញ្ជូនសាធារណៈរថយន្តក្រុង City Bus ដោយឥតគិតថ្លៃ រយៈពេល ០២ឆ្នាំ ចាប់ពីថ្ងៃទី ២០/០៨/២០១៧ ដល់ ២០/០៨/២០១៩។

នេះជាកាដូថ្មីមួយបន្ថែមទៀតពីសម្តេចតេជោ បន្ទាប់ពីការគិតគូពីអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ កម្មការិនីរួមមាន ការតំឡើងប្រាក់ខែអប្បបរមាជារៀងរាល់ឆ្នាំ ការបញ្ចុះតម្លៃទឹកភ្លើង និងតបណ្តាញដល់ផ្ទះជួល/បន្ទប់ជួល. . . ។ល។

ទន្ទឹមនឹងនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏បានកែសម្រួល និងបន្ថែមខ្សែរត់ ដើម្បីផ្តល់សេវាកាន់តែច្រើនគោលដៅជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផងដែរ៕

 


ចែករំលែក៖