ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់ចាប់រំលោភសេពសន្ថវៈលើ អនីតិជនបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីល្ងាច ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៧ វេលាម៉ោង ០៥និង ១៥ នាទី នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សិ ធត ភេទ ប្រុស អាយុ 65 ឆ្នាំ រស់នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ចំណែកជនរងគ្រោះ អាយុ 11 ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជន សង្ស័យនិងជីតាក្មេងរងគ្រោះ ជាមិត្តនិងគ្នា គាត់បានមកលេងផ្ទះក្មេងរងគ្រោះមកដល់បានសួររកតា ត្រូវបានចៅឆ្លើយថា តាខ្ញុំទៅទិញមី បាត់ហើយនៅតែខ្ញុំម្នាក់ឯង លុះក្រោយមកក្មេងបានឡើងទៅលើផ្ទះជនសង្ស័យបានឡើងតាម ហើយក្មេងថា អញសុំរំលោភឯងហើយ ដោយក្មេងមិនព្រមក៏ចាប់រំលោភ រហូតបានសម្រេច លុះតាក្មេងស្រីមកទាន់ បានទាត់ជនសង្ស័យ ៥ជើង រួចប្ដឹងសមត្ថកិច្ចឲ្យចាប់ បាននៅចំណុច បែនឡាន ដោយជនសង្ស័យបំរុងឡើងរថយន្ដទៅខេត្តព្រះវិហារ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជូនជនសង្ស័យឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្ទោង១យប់ និងបន្ដសួរនាំនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅស្នងការខេត្តកំពង់ធំ ចាត់ការបន្ដ៕ ប៊ុនរិទ្ធី