ភ្នំពេញ៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមយយបន្ទាប់ពីបុរសម្នាក់បានទៅប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅថាមានចោរវាយប្លន់យកម៉ូតូរបស់កាត់ ហើយ ខណៈនោះកម្លាំងនគរបាលដែលកំពុងជិះម៉ូតូល្បាតក្បែរនោះប្រទះឃើញជនសង្ស័យកំពុងកំពុងជិះម៉ូតូគេចក៏នាំគ្នាជិះម៉ូតូដេញតាមអោយជនសង្ស័យឈប់តែត្រូវជនសង្ស័យធាក់ម៉ូតូសមត្ថកិច្ចបណ្តាលអោយដួល រងរបួសធ្ងន់២នាក់ទៅវិញ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលត្រូវចោរវាយប្លន់យកម៉ូតូទៅបាត់ឈ្មោះ នាត នីតភេទប្រុសអាយុ ២២ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ដូនពេញ ស្នាក់នៅកន្លែងក្រុមហ៊ុន មានស្រុកកំណើត ភូមិត្រពាំងធំឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង ។រីឯ
ម៉ូតូដែលជនសង្ស័យប្លន់ ម៉ាកហុងដា ZOOMER-Xពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1CF,8865។ចំណែកឯកម្លាំងនគរបាលដែលត្រូវចោរធាក់ម៉ូតូឲ្យដួលរងរបួសធ្ងន់២នាក់ ទី១-ឈ្មោះ ផេង ចាន់ថុន រហស្សនាម១៦Qរងរបួសបាក់ដងកាំបិតខាងស្តាំ និងទី២-ឈ្មោះ វី វីន រហស្សនាម១៦D1អ្នកទាំង២ខាងលើជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទើបចូលថ្មី ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ ម្ចាស់ម៉ូតូបាននិយាយថា មុនពេលកើតហេតុ រូបគាត់ មានទំនាក់ទំនងស្គាល់នារីម្នាក់ តាមទូរស័ព្ទ ហើយបានបបួលគ្នាដើរលេងដោយខ្លួនទៅឌុបនារីខាងលើនៅម្តុំរោងចក្រQMIភូមិត្រពាំងពោធិ៍ ទៅដើរលេងនៅមជ្ឈមណ្ឌលកោះពេជ្រ។លុះដើរលេងរួចនារីខាងលើឲ្យឌុបនាងត្រឡប់ទៅផ្ទះជួលរបស់បងស្រីនៅភូមិព្រៃទាសង្កាត់ចោមចៅវិញ ។បន្ទាប់មកខ្លួនបានបើកម៉ូតូឌុបនារីរូបនេះទៅដល់ភូមិកន្លែងកើតហេតុខាងលើជាកន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យ ២នាក់ប្រដាប់ដោយដំបងបានស្ទាក់ម៉ូតូខ្លួនឲ្យឈប់ហើយវាយទៅលើរូបគាត់មួយដំបងចំពីក្រោយ បណ្តាលឲ្យបែកក្បាលហើយរូបគាត់ភ័យពេកក៏រត់គេចចេញពីម៉ូតូធ្វើឲ្យពេលនោះជនសង្ស័យមានឱកាសក៏យកម៉ូតូរបស់គាត់ជិះឌុបគ្នាទាំង៣នាក់ចេញទៅបាត់រួមទាំងនារីខាងលើផង ទើបខ្លួនដឹងថាចាញ់បោកនារីនេះប្រើល្បិចឲ្យបក្ខពួកស្ទាក់វាយប្លន់ម៉ូតូ ។ក្រោយមកមកខ្លួនក៏បានរត់ទៅប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយធ្វើអន្តរាគមន៍ភ្លាមផងដែរ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តចោមចៅម្នាក់បានឲ្យដឹងថា បន្ទាប់ពីពួកគាត់ទទួលដំណឹងនេះភ្លាមៗ និងគាប់ជួនពួកគាត់ទើបចេញពីល្បាតផងនោះ ក៏បានចេញធ្វើអន្តរាគមន៍ជិះ២ម៉ូតូគ្រឿងមានគ្នា៤នាក់តែជិះបំបែកផ្លូវគ្នាដើម្បីតាមចាប់ក្រុមជនសង្ស័យ។ពេលនោះកម្លាំងនគរបាលបានឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដា ZOOMER,Xពណ៌ទឹកក្រូច សង្ស័យម៉ូតូដែលជនរងគ្រោះត្រូវចោរប្លន់ខាងលើ ក៏ស្រែកតាម អាយឌីឲ្យកម្លាំងជួយស្ទាក់។លុះដេញមកដល់ផ្លូវ សហព័ន្ធរុស្សីដល់ភូមិព្រៃទាបានដេញទាន់ជនសង្ស័យហើយស្រែកឲ្យពួកគេអែបម៉ូតូឈប់តាមសម្រួល តែមិនទាន់បានឈប់ផង ត្រូវជនសង្ស័យធាក់ម៉ូតូ កម្លាំងនគរបាលបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់២នាក់តែម្តង។ ចំណែកក្រុមជនសង្ស័យបានបន្ថែមល្បឿនបើកគេចខ្លួនយ៉ាងលឿនទោះបីមានកម្លាំងនគរបាលផ្សេងទៀតមកដល់ជួយដេញទៀតក៏ដេញមិនទាន់ដែរធ្វើឲ្យក្រុមជនសង្ស័យគេចខ្លួនបានដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុកម្លាំងនគរបាលរងរបួសធ្ងន់២នាក់ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យសម្ភព រស្មីបានដឹកយកទៅព្យាបាលភ្លាមផងដែរ។បន្ទាប់មកលោក នាយប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅនិងលោកអធិការងនគរបាលខណ្ឌពោធិ៍សែនជ័យបានទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យពេទ្យភ្លាមដែរ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូបានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ច វែករកមុខសញ្ញាខាងលើជាពិសេសនារីដែលប្រើល្បិចឲ្យបក្ខពួកប្លន់ម៉ូតូដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ឲ្យបាន ៕ ប្រាថ្នា