ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាម បន្ទាប់ពីបានឆក់ខ្សែភ្លើងដែលខ្លួនបានរាយដើម្បីឆក់ត្រីក្បែរផ្ទះ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង១៣ ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិតាភេម ឃុំតាភេម ត្រាំកក់ ខេត្តតាកែវ។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុត្រាំកក់ បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ហៀងឡា ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ដែលមុនពេលកើតហេតុ បុរសរូបនេះបានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួន ដើម្បីយកទៅឆក់ត្រីក្នុងស្រែខាងជើងផ្ទះចម្ងាយប្រមាណ ៤៥ ម៉ែត្រ ដើម្បីឆក់ត្រីក្នុងវាលស្រែខាងកើតផ្ទះ តែដោយមានការធ្វេសប្រហែសបណ្ដាលឲ្យឆក់ស្លាប់ៗនៅនឹងកន្លែង។
ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបានចុះពិនិត្យឃើញថា សាកសពបានឆក់ខ្សែភ្លើងដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា