ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចូលរួមការងារសង្គម និងសកម្មភាពមនុស្សធម៌

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចូលរួមការងារសង្គម និងសកម្មភាពមនុស្សធម៌ ដោយបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាសរុបចំនួន ២ ១៩៤ ០០០រៀល ដែលជាការឧបត្តម្ភពីសំណាក់ លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ទៅជួយដល់គ្រួសារទីទ័លក្រ ចំនួន ៦គ្រួសារ នៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រីក៏បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបការលំបាក ក្នុងគ្រប់កាលៈទេសៈ ដោយមិនមានប្រកាន់ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕ សុខ ខេមរា


ចែករំលែក៖