ព័ត៌មានទាន់ហេតុការណ៍៖

រណ្ដៅដីមានជម្រៅចាល់ក្បាលប្រែត ជាច្រើនកន្លែងលោក យ៉ន យ៉ុង ឈ្មួញដីដុះស្លែជីកដីលក់ប្រចាំក្រុងសៀមរាបកំពុងតែជីករណ្ដៅដីខុសទៅនឹងគោលការណ៍ច្បាប់របស់រដ្ឋាភិបាល

ចែករំលែក៖

ខេត្តសៀមរាប ៖ ឈ្មួញដុះស្លែរពូកែ ខាងជីកដីលក់យ៉ាងសកម្មប្រចាំក្រុងសៀមរាប ត្រូវបានប្រជាពលរដ្នរិះ​គន់ទៅយ៉ន យ៉ុង ដែលជាឈ្មួញដី ជីកដីលក់រាប់សិបឆ្នាំមកហើយៗរណ្ដៅនីមួយៗមានជំម្រៅ ចាល់ក្បាលប្រែត ។

ទង្វើបែបនេះ​គឺបានធ្វើខុសពីគោលការច្បាប់របស់រាជរដ្ឋាភិបាល តម្រូវឲ្យជីកត្រឹមតែ​៧ទៅ៨ម៉ែត្រ ប៉ុណ្ណោះ​តែបែរជាឈ្មួញ​ជីកដីរហូតដល់ជម្រៅ ១៤ម៉ែត្រឯណោះ ។ នេះដោយសារតែការសហការគ្នាល្អក្នុងការប្រព្រឹត្តនូវអំពើពុករលួយ គិតតែប្រយោជន៍ ផ្ទាល់ខ្លួន និងបក្ខពួក ដែលមិនគិតពីផលប៉ះពាល​​បរិស្ថាន និងអារម្មណ៍របស់ប្រជាពលរដ្នឡើយ ។

ជាក់ស្ដែងរណ្ដៅដី​នៅចំណុចវាលក្រោម ក្បែរ ភ្នំក្រោម ​ស្ថិតនៅក្នុងភូមិ វាល សង្កាត់​សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដែលឈ្មួញកំពុងតែ ធ្វើសកម្មភាពជីកដី​ និងដឹកជញ្ជូនដីយ៉ាងសកម្ម ក្នុង១ថ្ងៃៗមិនក្រោមពី១០០០រថយន្ដនោះឡើយ​។

តាមប្រភពច្បាស់ការមួយបានឲ្យដឹងថា ឈ្មួញ ដីដុះស្លែ ឈ្មោះ​​យ៉ន យ៉ុង បានត្រូវរូវជាមួយ លោក ជូ រ៉ា ម៉ី ប្រធានមន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាប ជាជំនិតយ៉ាងជិតស្និទ្ធបំផុត ទើបហ៊ាន ជីករណ្ដៅដីមានទំហំ មិនតូចជាង១០០ម៉ែត្របួនជ្រុង ហើយមានជម្រៅរហូតដល់១៤ម៉ែត្រ ឯណោះ ។

ចំពោះការរិះគន់នេះត្រូវបានលោក យ៉ន់ យ៉ុង ឆ្លើយបដិសេធក្នុងកិច្ចសម្ភាសថា​ លោកមិនបានធ្វើ និងមិនបានរកនោះទេ តែនេះជាសំដីដោះសារតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកសារព័ត៌មានបាន សម្ភាសន៍តាមទួរស័ព្ទទៅ លោក​ ​ជូ រ៉ា ម៉ី ប្រធានមន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាប លោកបានឆ្លើយតបថា លោកពុំទាន់បានដឹងនោះទេ​ លោកនឹងឲ្យជំនាញរបស់លោកចុះទៅមើល៕ប៊ុន រិទ្ធី​


ចែករំលែក៖