ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប់រួមប្រតិកម្មពីការសម្រេចរបស់កាតារភ្ជាប់ទំនាក់ទំនងការបរទេសជាមួយអុីរ៉ង់

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រីការបរទសប្រទេសអារ៉ាប់រួម UAE លោក Anwar al Gargash បានរិះគន់យ៉ាងខ្លាំង ទៅលើការសម្រេចរបស់ប្រទេសកាតារ ដែលបញ្ជូនមន្ត្រីស្ថានទូតរបស់ខ្លួនវិល ត្រឡប់ទៅកាន់ប្រទេសអុីរ៉ង់វិញ។

នៅក្នុងសេចក្តីប្រកាសមួយដែលបានផ្សាយតាមបណ្តាញ Twitter រដ្ឋមន្ត្រី Anwar al Gargash បានបញ្ជាក់ថា ការ សម្រេចរបស់កាតារ នឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង។ កាលពីថ្ងៃ ទី២៣ ខែសីហា កន្លងទៅ ក្រសួងការ បរទេសកាតារ ក៏បានប្រកាសផងដែរថា នឹងបញ្ជូនមន្ត្រីស្ថានទូតទៅកាន់អុីរ៉ង់វិញក្រោយពេលវិលត្រឡប់មកប្រទេសកាលពីខែមករា ឆ្នាំ២០១៦។ ការទៅកាន់អុីរ៉ង់ ដើម្បីបន្តសកម្មភាពការបរទេសរបស់ ប្រទេសទាំងពីរ។ នៅក្នុងសេចក្តីប្រកាស របស់ក្រសួងការបរទេសបានបញ្ជាក់ថា ទីក្រុងដូហា មានបំណងចង់បង្កើនទំនាក់ ទំនងជាមួយប្រទេសអុីរ៉ង់។

ក្រសួងការបរទេសកាតារ មិនបាន បញ្ជាក់ពីពេលវេលាដែលបញ្ជូនមន្ត្រីទូតទៅកាន់អុីរ៉ង់នោះឡើយ។ តាមការវាយ តម្លៃរបស់ក្រុមអ្នកវិភាគសកម្មភាពខាងលើរបស់អុីរ៉ង់ នឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលដែលវិវាទមិន ទាន់រកច្រកចេញឃើញនៅឡើយ។

កាតារបានសម្រេចដកមន្ត្រីស្ថានទូត វិលត្រឡប់មកស្រុកវិញនៅខែមករា ឆ្នាំ ២០១៦ ក្រោយពេលសាវឌីអារ៉ាប៊ីបាន កាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារកាលពីថ្ងៃទី៥ ខែមិថុនា ហើយបិទច្រកព្រំដែន ទាំងអស់។ អារ៉ាប់បានចោទប្រកាន់កាតារ ថាបានគាំទ្រក្រុមភេរវកម្ម។

ប៉ុន្តែកាតារ បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ ដោយចាត់ទុកថា សកម្មភាពរបស់អារ៉ាប៊ីសាអ៊ូឌីត បាន បំពានអធិបតេយ្យរបស់កាតារ។ វិវាទការ បរទេស មិនទាន់មានផ្លូវចេញនៅឡើយដោយសារតែប្រទេសទាំងអស់មិនព្រមយោគយល់គ្នាប្រកាន់គោលជំហររៀងៗ ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖