ខេត្តក្រចេះ៖ បុរសសង្ស័យម្នាក់មាន សតិមិនប្រក្រតីបានយកកាំភ្លើងខ្លីបាញ់ សម្លាប់ដន្លងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង បន្ទាប់មកបានបាញ់សម្លាប់ខ្លួនឯងស្លាប់ដូច គ្នា។ ហេតុការណ៍នេះបានកើតឡើងកាល ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៧និង១០នាទីព្រឹកនៅចំណុចគីឡូម៉ែត្រ ១០៩ក្នុងភូមិគ្រញូងសែនជ័យខាងត្បូង ឃុំ គ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
លោកវរសេនីយ៍ទោ ចាន់ សុខគីម អធិ ការស្រុកស្នួលបានឲ្យដឹងថា ជនបង្កឡើង ឈ្មោះ ជីប សាលី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យខាងត្បូង ឃុំ គ្រញូងសែនជ័យបានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ ទិត មូសា ភេទ ប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគា្នត្រូវជាដន្លងបណ្តាលឲ្យស្លាប់។ បន្ទាប់មកជនសង្ស័យបានបាញ់ខ្លួនឯង១គ្រាប់ ចំសៀតផ្កាស្លាប់ដែរ ។
បើតាមការបំភ្លឺពីប្រពន្ធ និងកូនស្រីជន រងគ្រោះបានឲ្យដឹងថា ជនសង្ស័យមាន សតិមិនសូវល្អ និងមានចិត្តច្រណែនច្រើន នៅពេលដែលកូនប្រុសគាត់ស្តីបន្ទោស គាត់តែងតែគិតថា មកពីជនរងគ្រោះជាអ្នក អុជអាលគាត់ទើបបានជាកូនស្តីបន្ទោស រូបគាត់ទៅវិញ ។
បច្ចុប្បន្នសពទាំង២នាក់ត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យជាមួយគ្នានៅវិហារអ៊ិស្លាម ៕ ហេង នរិន្ទ្រ