ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងរថយន្តPUSOបើកបរក្នុងស្ថានភាពងងុយដេក ជ្រុលចង្កូតទៅបុកសួនច្បាររង្វង់មូលនាគព័ន្ធ និងរបងមន្ទីរអប់រំខេត្តស្វាយរៀងទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាវេលាទៀបភ្លឺម៉ោង៣និង១៥ នាទីព្រឹកថ្ងៃទី ២៩ខែ សីហា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៤/១២៥ ស្ថិតក្នុងភូមិ កៀនសាំងសង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង មានករណីរថយន្ដបុករង្វង់មូលនាគព័ន្ធ បន្តទៅបុករបងមន្ទីរអប់រំ ។

រថយន្ដម៉ាក PUSO ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A ០៥៦៧ បើកបរដោយ ឈ្មោះ ផាន់ណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរបើកបររថយន្ដ រស់នៅភូមិ ថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង បើកបរពីកើតទៅលិច គ្មានរបួស រថយន្ដខូចខាតធ្ងន់ បណ្ដាលឲ្យបែកឃឿនរង្វង់មូលនាគព័ន្ធ និងបាក់របងមន្ទីរអប់រំ និងខូចសញ្ញាប្រាប់ ទិស មូលហេតុនៃគ្រោះថ្នាក់នេះបណ្តាលមកពី អ្នកបើកបរងងុយដេក៕ សុខ ខេមរា


ចែករំលែក៖