ភ្នំពេញ៖ យុវជនចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ចោទ ពីបទ ប្រើប្រាស់ថ្នាំញៀនខុសច្បាប់ បន្ទាប់ពីបាននាំខ្លួនពួកគេមកពិនិត្យទឹកនោមរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀនក្នុងខ្លួន។
លោក ដួង វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ ភ្នំពេញថ្មី បានរាយការណ៍ថា៖ យុវជនចំនួន១១នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់គ្នាក្នុងពេលផ្សេងៗគ្នាកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដោយការសហការជាមួយកម្លាំងអន្តរាគមន៍ របស់អធិការដ្ឋាន បន្ទាប់ពីមន្ត្រីជំនាញបានត្រួតពិនិត្យទឹកនោមពួកគេរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀននៅក្នុងទឹកនោមរបស់ពួកគេ។
ប៉ូលិសបានបញ្ជាក់ថា៖ ក្នុងនោះក្រុមទី១ មានគ្នាចំនួន៦នាក់មាន ១,ឈ្មោះ ម៉ានវុទ្ឋី អាយុ២២ឆ្នាំ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ២,ឈ្មោះភឿង ម៉ន ហៅម៉េត អាយុ១៩ឆ្នាំ មានទីលំនៅ ស្រុកកោះធំ ៣,ឈ្មោះ សុខ ខី អាយុ១៩ឆ្នាំ មានទីលំនៅ មានទីលំនៅ សង្កាត់ឃ្មួញ ៤,ឈ្មោះ ដួង រក្សា អាយុ២៥ឆ្នាំ មានទីលំនៅ សង្កាត់ជ្រោយចង្វា ៥,ឈ្មោះ ផៃ រស្មី អាយុ២៤ឆ្នាំ មានទីលំនៅ សង្កាត់ជ្រោយចង្វា ៦,ឈ្មោះ អុល វឿន អាយុ២២ឆ្នាំ មានទីលំនៅ សង្កាត់កាកាប។
ពួកគេត្រូវបានឃាត់ខ្លួននៅភូមិបាយ៉ាប ក្នុងសង្កាត់ភ្នំពេញ បន្ទាប់មកក្រុមទី២ ត្រូវបានឃាត់ខ្លួននៅ ភូមិពោងពាយ មានចំនួន៥នាក់ ១,ឈ្មោះលាង ណែត អា យុ ២៥ឆ្នាំ មានទីលំនៅ សង្កាត់ភ្នំពេញថ្មី។ ២, ឈ្មោះ ស៊ុន វណ្ណៈ អាយុ២២ឆ្នាំ មានទីលំនៅ សង្កាត់ចោម ចៅ។ ៣, ឈ្មោះ ឈឺន វណ្ណៈ អាយុ៣០ឆ្នាំ មានទីលំនៅ សង្កាត់ចោមចៅ។ ៤,ឈ្មោះ ហ៊ាន ចន្ទ្រា អាយុ២៧ឆ្នាំ មានទីលំនៅ សង្កាត់ចោមចៅ។ ៥,ឈ្មោះ រស់ ពិសី អាយុ២៥ឆ្នាំ មានទីលំនៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ពួកគេទាំងអស់នោះសុទ្ឋតែគ្មានការងារធ្វើ និងភាគច្រើនបង្កបញ្ហាស្មុគ្រស្មាញដល់ក្រុមគ្រួសារផងដែរ៕ តុង សីហា