ខេត្តស្វាយរៀង៖ លោកហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងតំណាងឲ្យ លោកម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតី ក្នុងវេទិកាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្ដីពីការលើកកម្ពស់ការអនុវត្តតួនាទី លើការផ្ដល់សេវាសាធារណៈ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំមហោស្រព ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកជុំ ហាត តំណាងឲ្យលោកគឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុកព្រមទាំងលោក លោកស្រីមេឃុំ ប្រធាន ក្រុមប្រឹក្សា ឃុំ សង្កាត់ក្រុង ស្រុកទូទាំងខេត្តយ៉ាងច្រើនកុះករផងដែរ។
លោកជុំ ហាតសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងបានថ្លែងថា កម្មវិធីវេទិកាថ្នាក់ខេត្ត ដែលរៀបចំឡើងដោយ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តស្វាយរៀង ស្តីពី ការលើកកម្ពស់ការអនុវត្តតួនាទី លើការផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងដោយមានការគាំទ្រពី សម្ព័ន្ធភាពជាតិ តាមរយៈគម្រោង (ACES) ជាពិសេស គឺទាំងសម្ព័ន្ធភាពជាតិ ទាំងសមាគម និងកំពុងអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលនីតិកាលទី៥។
លោកបន្តថាការធ្វើវេទិកាថ្នាក់ខេត្តនៅពេលនេះ និងជួយដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ដែលក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់បានលើកឡើងតាមរយៈវេទិកាថ្នាក់ក្រុង ស្រុក ដែលសមាគមទើបតែ និងបានអនុវត្តចប់នៅខែ មិថុនា ២០១៧ នាពេលថ្មីៗនេះ។
បន្ទាប់ពីវាលគ្មិនតំណាងឲ្យអភិបាលក្រុងស្រុក និងមន្ទីពាក់ពន្ធ័បានឡើងដោះស្រាយសំណូមពររបស់មេឃុំក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាបកស្រាយបំភ្លឺជូនយ៉ាងក្បោះក្បាយរួចមក
លោក ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងតំណាងឲ្យ លោកម៉ែន វិបុលអភិបាលខេត្ត ក៏បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់លោកលោកស្រី ដែលបានសម្របសម្រួលបាននូវលទ្ធផលគួរជាទីមោនៈភាពនៅក្នុងដំណើរការវេទិកាថ្នាក់ខេត្តនាពេលនេះ។
មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបានចាត់ទុកស្ថាប័នតំណាងនេះថា ជាស្ថាប័នមួយ ដែលដើរតួនាទី និងជាដៃគូរយ៉ាងសំខាន់នៅក្នុងការជំរុញដំណើរការកំណែរទំរង់វិមជ្ឍការ និងវិសហមជ្ឍការ និងការអភិវឌ្ឍន៏អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។
លោក ក៏បានបន្តថាការធ្វើវេទិកានេះពិតជាមានសារះសំខាន់ណាស់ព្រោះវាបានដោះស្រាយនូវកង្វល់របស់ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ដែលបានជួបប្រទះនៅក្នុងការអនុវត្តការងារនៅថ្នាក់មូលដ្ឋាន និងជាការឆ្លើយតបទៅ និងការអភិវឌ្ឍន៏ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅកម្ពុជាផងដែរ ៕ យឹម សុថាន