ភ្នំពេញ៖ យុវជនប្រុសស្រី៣នាក់ ចេញពីញាំបបរនាំគ្នាដើរមកដល់ក្បែរផ្ទះត្រូវជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងមកកៀរឲ្យឈប់រួចដល់កាំភ្លើងភ្ជង់ប្លន់គ្រឿងអលង្កានិងទូរសព្ទ័ចំនួន៣គ្រឿង បានសម្រេចដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅ តាមបណ្ដោយផ្លូវ២២៥ កែងនឹងផ្លូវ១៤៦ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
នារីរងគ្រោះមានឈ្មោះ រស់ ស្រីមុី អាយុប្រហែល២៥ឆ្នាំ មុខរបរបំរើការងារក្នុងហាង ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ។
តាមសម្ដីជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុពួកគេមានគ្នាចំនួន៣នាក់ប្រុស១ស្រី២នាក់បានចេញពីកន្លែងធ្វើការនៅ ហាងផឹកសុីមួយកន្លែង(យីហោប៉ាប៉ា យ៉ា) ដោយនាំគ្នាដើរទៅញាំបរបនៅក្បែផ្លូវកម្ពុជាក្រោមលុះញាំរួចហើយ ក៏បាននាំដើរត្រឡប់មកផ្ទះវិញខណ្ឌមកដល់ក្បែរផ្ទះទៅហើយស្រាប់តែលិចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងម៉ាកឌ្រីមសង់សេ១៣៥១គ្រឿងនិងឃ្លីកតែមិនចាំស្លាកលេខបានជិះមកកៀរួចឲ្យឈប់ហើយបានដកកាំភ្លើងភ្ជង់ឲ្យដោះកងដៃនិតទូរសព្ទ័អាយហ្វូន២គ្រឿងអិនចុចពិល១គ្រឿង រួចក៏បានលជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិនគរបាលរដ្ឋបាលផ្សាដេប៉ូទី២ ដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ស តារា