ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ភ្នំពេញថ្មី និងប៉ុស្តិ៍ទឹកថ្លា បានឃាត់ខ្លួន យុវជនក្មេងៗចំនួន១០នាក់ ជាបន្តបន្ទាប់ កាលពីចន្លោះយប់ថ្ងៃទី៣០-៣១ខែសីហា ឆ្នាំ២០១៧ ពីបទប្រើប្រាស់ថ្នាំញៀនខុសច្បាប់តាម ការត្រួតពិនិត្យ ទឹកនោមពួកគេរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀន ។
លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា បានរាយការណ៍ថា បុរសចំនួន៦នាក់ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង២៤ និង៣០នាទី យប់ថ្ងៃទី៣ខែសីហា ឆ្នាំ២០១៧ដោយការសហការមួយកម្លាំងនគរបាលអន្តរាគមន៍របស់អធិការដ្ឋានខណ្ឌ នៅតាមផ្លូវសាធារណៈក្នុងភូមិទ្រុងមាន់ ។ បន្ទាប់មកមន្ត្រីជំនាញបានត្រួតពិនិត្យទឹកនោមរបស់ពួកគេរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀននៅក្នុងទឹកនោម ទើបឃាត់ខ្លួនពីបទប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។
ប៉ូលិសបានបញ្ជាក់ថា ក្នុងនោះក្រុមទី១ មានគ្នាចំនួន៦នាក់មាន១,ឈ្មោះ ហុងរតនា អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់ឃ្មួញ ។ ២,ឈ្មោ អៃ ណា អាយុ២២ឆ្នាំ មានទីលំនៅ សង្កាត់វោមចៅ ។ ៣,ឈ្មោះ ហ៊ុន ថាន់ អាយុ២៤ឆ្នាំ មានទីលំនៅសង្កាត់ កំបូល ។ ៤, ឈ្មោះ អៃ ចំរើន អាយុ១៨ឆ្នាំ ទីលំនៅសង្កាត់ទួលសង្កែ ។ ៥,ឈ្មោះ ទ្រី វ៉ា អាយុ២៤ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ៦,ឈ្មោះ ផេង ផាន់ណា អាយុ២០ឆ្នាំ ទីលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ពួកគេត្រូវបានប៉ូលិសបញ្ជាក់ថា ជាក្រុមជនគ្មានមុខរបរធ្វើ ។
បន្ទាប់មកក្រុមទី២ ត្រូវបានឃាត់ខ្លួននៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី មានចំនួន៤នាក់ ១,ឈ្មោះ លី មិញ អាយុ ២០ឆ្នាំ មានទីលំនៅ សង្កាត់ភ្នំពេញថ្មី ។ ២,ឈ្មោះឆេម រាជ អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់ភ្នំពេញថ្មី ។ ៣, ឈ្មោះ ភន សៀកឡេង អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ។ ៤,ឈ្មោះ រុន រាសី អាយុ២៥ឆ្នាំ មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ។
តាមចម្លើយសាកសួរ ពួកគេ ជាជនគ្មានមុខរបរ និងស្នាក់នៅផ្ទះជួលទាំងអស់គ្នាហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីពិនិត្យទឹកនោមរកឃើញសារធាតុថ្នាំញៀនទាំងអស់គ្នា៕ តុង សីហា