ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ មានជំងឺលើសឈាមទៅដាក់បង្កៃដួលលង់ទឹកស្រែស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាម៉ោងប្រមាណជា៨យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មានករណីបុរសចំណាស់ម្នាក់ ឈ្មោះ ជា សុខុម អាយុ៥៦ឆ្នាំ កើតជំងឺលើសឈាម ហើយវិលមុខដួលអំឡុងពេលដាក់បង្កៃនៅវាលស្រែ ដោយបាត់យូរពេក កូនចៅក៏ទៅមើល ស្រាប់តែឃើញលង់ទឹកស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្នក្រុមគ្រួសារកំពុងចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖