ព័ត៌មានទាន់ហេតុការណ៍៖

សង្សារបែកចិត្តធ្វើឲ្យបុរសម្នាក់ឈឺចិត្តរហូតដល់ចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ចងកនឹងធ្នឹមជញ្ជាំងស្លាប់នៅផ្ទះជួលរបស់លោក សុខ ឃាងនៅចំណុចមុខរោងចក្រញូវស្តារ វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្រុម១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពបានឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ សេង សុធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបបើកបរ មានស្រុកកំណើតភូមិព្រែស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រភពដដែលបានបន្តទៀតថា​បុរសដែលចងកនោះដោយសារកំរោលចូល និងដោយសារសង្សារបែកចិត្ត។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពពិតជាធ្វើអត្តឃាតពិតប្រាកដមែន។

បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាររៀបចំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ឆ្លាម សមុទ្រ


ចែករំលែក៖