ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកកិនម៉ូតូរងការខូចខាតស្ទើរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តដឹកទូកុងតាន័រ ហើយនឹងម៉ូតូកូនទា ពណ៌ស្ករមួយគ្រឿង ដែលរងការខូចខាតទាំងស្រុងតែម្តង តែមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃ ០២ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌រមាននៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញម៉ូតូរបស់ជនរងគ្រោះ ដែលបើកបរដោយបុរសម្នាក់ម៉ាកធូដេរ ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 1FK1174 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចស្ថិតនៅតាមបណ្តោយវ៉េងស្រេង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកទូរកុងតាន័រមួយគ្រឿងពាក់ស្លាកលេខ ក 6977 ភព3 បានបើកក្នុងល្បឿនលឿនក្នុងបំណងចង់វារូបគាត់តែមិនបានវាផុតផង ក៏បានទាក់ដៃម៉ូតូរបស់គាត់បណ្តាលឲ្យរូបគាត់រេចង្កូតយ៉ាងខ្លាំងក្នុងស្ថានភាពចង់ដួលផងទើបរូបគាត់សម្រេចចិត្តលោតផ្ដួលខ្លួនចេញពីម៉ូតូតែម្តង រីឯម៉ូតូរបស់គាត់ត្រូវរថយន្តកុងតឺន័ររនោះកិនចំពីលើបណ្តាលឲ្យរងកាខូចខាតទាំស្រុង។

សូមបញ្ជាក់ផងដែរថាបុរស ដែលមានសំណាងអាចគេចផុតពីមហារគ្រោះថ្នាក់នេះមាន ឈ្មោះរឿន ស៊ីថា ដែលជាជាងសំណង់ សព្វថ្ងៃស្នាក់នៅ សង្កាត់ ចោមចៅ ខណ្ឌពោសែនជ័យ រាជធានី ភ្នំពេញ។

ក្រោយពេលកើតហេតុប្រហែលជា២០នាទី ទើបមានខាងភាគីខាងរថយន្តមកធ្វើការដោះស្រាយផងដែរ ជាមួយនឹងជនរងគ្រោះនៅនឹងកន្លែងតែម្តង ដោយភាគីខាងជនរងគ្រោះមិនបានទារសំណងអ្វីច្រើននោះទេ ដោយគ្រាន់តែស្នើសុំឲ្យសងម៉ូតូដល់រូបគាត់វិញដើម្បីបញ្ចប់រឿងតែប៉ុណ្ណោះ៕ សុខាសែនជ័យ


ចែករំលែក៖