ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឆ្មក់បង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនបាន៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី៥នាក់រួមនឹងថ្នាំញៀន៣កញ្ចប់ដាវ២ដើមដែកទីបមូល១ដើម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឆ្មក់បង្ក្រាបឃាត់ខ្លួន បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីទាំង៥នាក់ខាងលើនេះ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២ ខែសីកញ្ញា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង៥នាក់នោះ ដែលឃាត់ខ្លួននោះទី១ឈ្មោះ ហម ធា ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ឡឹក លីហួរ ហៅបុល ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ទី៣ឈ្មោះ ធូ ច័ន្ទរតនៈ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ទី៤ឈ្មោះ អៀង ផន ភេទស្រីអាយុ៤៦ឆ្នាំ មុខរបរសន្តិសុខឯកជន ទាំង៤នាក់នេះ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី៥ ឈ្មោះ សុខ ប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា បានឲ្យដឹងថា មុននឹងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់ខាងលើនេះ គឺបន្ទាប់ពីស្រាវជ្រាវតាមជុំនាញ។

លោកនាយប៉ុស្តិ៍បន្តថា៖ សម្ភារចាប់យកមាន ដាវ២ដើម ដែកទីបមូល១ដើម និងថ្នាំញៀន៣កញ្ចប់ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៥នាក់ កំពុងកសាងសំណុំរឿងបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖