វេបសាយថ៍ពត៌មាន Bloomberg បានបង្ហាញនូវរូបភាពមួយចំនួនអំពីទូរស័ព្ទ iPhone ជំនាន់ក្រោយដែលគេរពឹងថាជា iPhone 8 ក៏ដូចជាព័ត៌មានមួយចំនួនពីមនុស្សទូទៅដែលរង់ចាំការបង្ហាញខ្លួនរបស់ស្មាតហ្វូនម៉ូដែលថ្មីនេះ។ Feature មួយចំនួនដែលត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ពួកគេត្រូវបានស្គាល់រួចទៅហើយ ប៉ុន្តែក៏មានព័ត៌មានលម្អិតមួយចំនួន អំពីរបៀបដែលទូរស័ព្ទនេះនឹងដំណើរការដោយគ្មានប៊ូតុង home ។
ដូចដែលបានរាយការណ៍ពីមុន រូបភាពដែលបានបង្ហាញដោយ Bloomberg បានបង្ហាញថាទូរស័ព្ទ iPhone 8 នឹងមាន bezels ស្តើង និងអេក្រង់ធំជាងទូរស័ព្ទ iPhone 7 ។ វាក៏នឹងមាន Sensor ការស្គាល់ផ្ទៃមុខ ដែលរួមជាមួយនឹងកាស និងកាមេរ៉ាខាងមុខដែលនឹងត្រូវបានគេយកមកដាក់នៅផ្នែកខាងលើអេក្រង់។ ពត៌មានលំអិតមួយចំនួនផ្សេងទៀត រួមមានគែមទូរស័ព្ទរាងមូលសម្រាប់អេក្រង់, ប៊ូតុងថាមពលបានយូរ, មានកញ្ចក់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ និងមានដែកអ៊ីណុកនៅគែមទូរស័ព្ទជាមួយនឹងការកាត់អង់តែននៅកែង។ ចំនែកកម្មវិធី app dock នេះក៏ត្រូវបានរចនាឡើងវិញនិងមើលទៅដូចជា iPad Dock 11 Dock នេះបើយោងតាមសារព័ត៌មាន Bloomberg ។ ទូរស័ព្ទ iPhone ថ្មីនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅថ្ងៃទី 12 ខែកញ្ញាជាមួយនឹងម៉ូដែល iPhone 7s និង 7s Plus ៕ ហេង លក្ខិណា