ព័ត៌មានទាន់ហេតុការណ៍៖

អួតរាស្រ្តថាខ្លួនមានអាមេរិកនៅពីក្រោយជួយដើម្បីផ្តួលរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុងក្រោយ កឹម សុខា ឈានដល់ច្រកបរាជ័យ..កុំចេះហ៊ាននិងប្រទេសគ្រប់គ្រងដោយច្បាប់

ចែករំលែក៖

ភ្នំពេញ៖ អំណួតលោក កឹម សុខា មេបក្សប្រឆាំងព្រោះអាត្មា! ខ្លាចគេមិនដឹងថា មានអាមេរិកនៅពីក្រោយខ្នងឥឡូវ មហិច្ឆិតាលោភលន់អំណាច ចង់ប្តូររំលំរបបរដ្ឋាភិបាលសម្តេច ហ៊ុន សែន ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី នៅពេលនេះ ឈានមកកាន់ច្រកបរាជ័យហើយ។

ក្បត់ជាតិ! លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងកណ្តាលយប់បន្ទាប់ពីវីដេអូមួយ បង្ហោះតាម CBN ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សារភាពកាលពី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

ឬលោក កឹម សុខា គិតថាទង្វើត្រូវរ៉ូវគ្នាជាមួយបរទេសមិនមែនជាទង្វើក្បត់ជាតិ «បទសន្ទិដ្ឋិភាពជាមួយបរទេស»? ចុងក្រោយគាត់ កឹម សុខា ត្រូវប្រឈមតាមផ្លូវច្បាប់ ខណះមន្ត្រីនគរបាលចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងនាវេលាម៉ោង០០និង៣៥នាទីឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ សុខ ខេមរា


ចែករំលែក៖