ប៉ោយប៉ែត៖ ក្រុមវ័យចំណាស់មួយក្រុមប្រហែល៥នាក់ បានដក់កាំភ្លើងឡុកបាញ់មួយគ្រាប់បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចណ៍នៅលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងកើតសាលាក្រុងប៉ោយប៉ែត ប្រហែល១០០ម៉ែត្រ មុខស្តង់អេតចាយឋិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមសំដីជនរងគ្រោះម្នាក់ឈ្មោះជា ឡេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកបើករថយន្ត ខ្សែនៅស្តង់ពេជ្រប្រាប់ថា មុនកើតហេតុរថយន្តរបស់ខ្លួនពាក់ស្លាកលេខស្វាយរៀង 3A.0772 ក្នុងដំណើរពីលិចទៅកើតដោយផ្ទុកគ្រឿងភេសជ្ជៈបំរុងឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាកធុនត្រា ពណ៏ស ពាក់ស្លាក់លេខ ភ្នំពេញ 2A.3636 កំពុងអួសរថយន្ត១កាមរីមួយគ្រឿទៀត ដែលធ្លាក់លូ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តនោះមកបុករថយន្តរបស់គាត់ ផ្នែកកាងខាងស្ដាំបណ្ដាលឲ្យវៀចចូលក្នុង រួចហើយហៅខ្លួនចុះពីលើរថយន្តវាយគាត់ បន្ទាប់ពីខ្លួនហៅថៅកែមកជួយ ហើយបានដកកាំភ្លើបាញ់មួយគ្រាប់គំរាមគាត់បង្កការភ្ញាកផ្អើលដល់ប្រជាពលរដ្ឋតែម្ដង។
ប្រភពច្បាស់ការមួយនៅកន្លែងកើតហេតុបាននិយាថាៈ រថយន្តខាងលើនេះ ជារបស់លោកអ៊ឹង គឹមឈី ភេទប្រុស អាយុប្រហែល៥០ឆ្នាំ មុខរបអតិតជាងដែករស់នៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ហើយអ្នកដែលបាញ់បោះនោះ ក៏ជាលោក អ៊ឹង គឹមឈីនោះដែរ។
ជុំវិញកាចោទប្រកាន់នេះ លោកអ៊ឹង គឹមឈី បានប្រាប់តាមទូរស័ព្ទថាៈ លោកមិនបានប្រព្រឹត្តដូចពាក្យចោទប្រកាន់ឡើយ។ លោកថាៈ មុនកើតហេតុលោកបានយករថយន្តលោកខាងលើទាញរថយន្តមួយគ្រឿងទៀតធ្លាក់លូមែន ហើយបានឲ្យមនុស្សគ្នាគាត់ម្នាក់នៅពីមុខរថយន្តដើម្បីធ្វើចរាចរណ៍ តែ តៃកុងរថយន្តធុនធំ ដឹកភេសជ្ជៈខាងលើនោះមិនបានស្ដាប់អ្នកធ្វើចរាចរណ៍ឡើយ ហើយរថយន្តរបស់លោកដាច់ខ្សែកាបបានជ្រុលទៅបុករថយន្តធំ ចំណែកម្ចាស់ចុះពីរថយន្តមកវាយលោកដួលទៅលើផ្លូវជាតិ។
ទោះជាយ៉ាងណា ករណីបាញ់បោះសេរីបង្កភាពអសន្តិសុខក្នុងសង្គម ដោយក្រុមជនមួយក្ដាប់តូចនៅចំណុចខាងលើនោះ គេឃើញសមត្ថកិច្ចក្រុងប៉ោយប៉ែតចុះដល់កន្លែងកើតហេតុដើម្បីសួរនាំពលរដ្ឋ និងរកភស្តុតាងជុំវិញករណីបាញ់នេះ។
ជុំវិញករណីនេះដែរ លោកអនុសេនីយ៍ឯកសរ សុភ្ត្រា ប្រធានស្ដីទីអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ថា រឿងរ៉ាវនេះ លោកកំពុងតែស្រាវជ្រារកមូលហេតុចំពោះករណីបាញ់បោះខាងនេះ៕ វណ្ណា