ព័ត៌មានទាន់ហេតុការណ៍៖

លោកសេង កដិកា ៖ ជើងឯក K Cement TV5 Knock Out Series តម្រូវឲ្យកីឡាករ៣២នាក់បញ្ចេញសមត្ថភាពពិតនៅសង្វៀន

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃដំបូងនៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ប្រភេទទម្ងន់៦៥គីឡូក្រាម ដែលប្រមូលផ្តុំដោយកីឡាករមកពីបណ្តាខេត្តជិត ឆ្ងាយទូទាំងប្រទេស ដើម្បីបញ្ចេញនូវសមត្ថភាពពិតប្រកដ ឈានទៅគ្រងតំណែងជើងឯកK Cement TV5 Knock Out Series ខណៈដែលថ្ងៃដំបូងនោះមានកីឡាករ ៤នាក់ប្រកួតជម្រុះសន្សំពិន្ទុ ។ នេះបើតាមការឲ្យដឹងពីលោកសេង កដិកា អ្នកគ្របគ្រងកម្មវិធីប្រដាល់គុនខ្មែរប្រចាំទូទស្សន៍ប៉ុស្តិ៍លេខ៥កាលពីរសៀលថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧នៅសង្វៀនព្រែកកំពឹស។

លោកបានបន្តថាកីឡាករទាំង៣២នាក់ត្រូវចាប់គូប្រកួតជម្រុះវិលជុំសន្សំពិន្ទុ អ្នកចាញ់ធ្លាក់រីឯអ្នកឈ្នះត្រូវរងចាំប្រកួតជុំទី២វគ្គ១៦នាក់ រូបបន្តប្រកួតជម្រុះចាញ់ធ្លាក់រហូតរកឃើញកីឡាករ៤នាក់ចុងក្រោយ ដើម្បីប្រកួតដណ្តើមពានរង្វាន់និងប្រាក់រង្វាន់។ គឺចំណាត់ថ្នាក់លេខ១ ទទួលថវិកាចំនួន៤ពានដុល្លារ។ សម្រាប់លេខ២ទទួលបានថវិកាចំនួន២ពានដុល្លារ និងលេខ៣ថវិកាចំនួន៧៥០ដុល្លារ និងលេខ៤ទទួលបានថវិកាចំនួន៥០០ដុល្លារ ។

កម្មវិធី«ជើងឯក K Cement TV5 Knock Out Series » នឹងការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង៥ល្ងាច ដោយក្រៅពីប្រើកញ្ចក់ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ស្ថានីយព្រែកកំពឹស ។

ក្នុងឱកាសនោះដែរ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា សហព័ន្ធលោក បានរៀបចំគណៈកម្មការ ប្រកដដោយគុណភាព និងអាចជឿទុកចិត្តបាន សម្រាប់ការប្រកួតប្រដាល់គុនខ្មែរនៅសង្វៀនប៉ុស្តិ៍លេខ៥នេះ ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ ប្រកួតកីឡាជាតិ ឆ្នាំ២០១៨ និង កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

គូររំលឹកថា ថ្ងៃបើកសង្វៀននៅព្រែកកំពឹសនោះ កីឡាករ រឿម វណ្ណៈមកពីក្លិបរាជសីហ៍ ខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាកណ្តាល បណ្តេញចុះដោយវាយថែមកីឡាករ ភុន សោភ័ណ្ឌមកពីក្លិប នាគរាជមានជ័យ ពិក្រោយបណ្តាលឲ្យសន្លប់ក្នុងទឹកទី១។

ដូច្នេះភុន សោភ័ណ្ឌទទួលបាន៣ពិន្ទុ ខណៈដែលកីឡាករ អ៊ុំ វ៉ាន់ ណេត មកពីក្លិប មរតកគុនខ្មែរ ឈ្នះកីឡាករ អ៊ុំ កំណសត់ មកពីក្លិប ព្រៃទទឹងខេត្តបាត់ដំបងដោយពិន្ទុហនិងយុគ យក្សផ្លែ មកពីក្លិប បូរីរាជសីហ៍មានរិទ្ធ ចាញ់កីឡាករ ថៃឈ្មោះ ជេចាន់ណាក់ លុកចំប៉ាសាក់ ដោយពិន្ទុ ៕ សារីម


ចែករំលែក៖