ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់មិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបត់មិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពីក្រោយ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ៩និង១០ នាទី នៅលើផ្លូវលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ ១២-១៣ ស្ថិតក្នុងភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ តាំង សៀកហ៊ួយ ភេទស្រី អាយុ ៦៤ ឆ្នាំ រស់នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរម៉ូតូម៉ាក Honda Dream ស៊េរី ឆ្នាំ ១៩៩៦ គ្មានស្លាកលេខ បណ្តាលឲ្យរងរបួសធ្ងន់ និងម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream C125 ស៊េរី ២០១៧ ពាក់ស្លាកលេខ 1U-6056 បើកបរដោយឈ្មោះ ឡូ ឡុង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិត្រាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មិនមានរងរបួសទេ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមកពីលិចទៅកើត ហើយបម្រុងនឹងបត់ឆ្វេង ស្រាប់តែម៉ូតូមួយគ្រឿទៀតមកពីទិសស្របគ្នាបានបុកពីក្រោយតែម្តង ។

ក្រោយពេលកើតហេតុជនគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីពេទ្យខេត្តតាកែវ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីរង់ចាំការដោះស្រាយ៕ ភ្នំដា


ចែករំលែក៖