ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនរវល់ព្រោះស្រូវ ភ្លេចមើលចៅដើរទៅតាមរអិលជើងធ្លាក់ទឹកត្រពាំងលង់ស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ កុមារីម្នាក់អាយុជាង២ខួប រស់នៅជាមួយជីដូន ដោយឪពុកម្តាយទៅធ្វើការនៅស្រុកថៃ បានដើរតាមក្រោយជីដូនទៅព្រោះស្រូវ តែអកុសលបានធ្លាក់ទឹកត្រពាំងលង់ស្លាប់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៧ ចន្លោះម៉ោង១២និង៣០នាទីទៅម៉ោង១២និង៤០នាទី ស្ថិតនៅក្នុងភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។

បើតាមសមត្ថកិច្ចស្រុកទ្រាំងបានឲ្យដឹងថា កុមារីខាងលើមានឈ្មោះចន្ទ័ បូរី អាយុ២.៩ខែ រស់នៅជាមួយជីដូនឈ្មោះ មិន មិត្ត អាយុ៦០ឆ្នាំ ចំណែកឪពុក ម្តាយបានចេញទៅរកស៊ីនៅប្រទេសថៃ ដែលមុនពេលកើតហេតុជីដូនបានចេញទៅព្រោះស្រូវ ដោយពុំដឹងថា ចៅស្រីដើរទៅតាមក្រោយ ទៅធ្លាក់ត្រពាំងខាងក្រោយផ្ទះបណ្តាលឲ្យស្លាបតែម្តង។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះស្រាវជ្រាវ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយការលង់ទឹកប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖