ភ្នំពេញ៖ ផេកហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន បានផ្សាយនៅព្រឹកថ្ងៃទី៦ ខែកញ្ញាយ៉ាងដូច្នេះថា៖
«ដំណឹងល្អសម្រាប់ស្រ្តីកម្មការនី:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបាន កូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិបន្ថែមទៀត។ បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល គឺនឹងត្រៀមថវិកាប្រមាណ១០លានដុលារក្នុង១ឆ្នាំៗដើម្បីជួយគាំពារស្រ្តីសម្រាលកូន។ ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួល បានថវិកាដូចគ្នា» ៕