ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ប្រារព្ធពិធីបុណ្យសែនព្រះខែរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យ!

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី៥ កញ្ញា ២០១៧ ៖ រីករាយប្រារព្ធពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ប្រារព្ធពិធីបុណ្យសែនព្រះខែខណៈមានការផ្តល់ជូន និងបញ្ចុះតម្លៃដ៏អស្ចារ្យ ដូចជានំសែនព្រះខែ ម្ហូបចិនឈុតពិសេស ការស្នាក់នៅ កម្មវិធីកម្សាន្ត ការតាំងចង្កៀងគោម  និងកម្មវិធីបញ្ចុះតម្លៃផ្សេងៗទៀតជាច្រើន។ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ប្រារព្ធពិធីបុណ្យសែនព្រះខែចាប់ពីថ្ងៃទី ៣ កញ្ញាដល់ថ្ងៃទី ១៤ តុលា ២០១៧!

នំសែនព្រះខែច្នៃផ្ទាល់ដោយក្រុមចុងភៅជំនាញ

ណាហ្គាវើលដ៍ បន្តអបអរសាទរ និងប្រារព្ធពិធីបុណ្យសែនព្រះខែជាមួយការដាក់លក់នំសែនព្រះខែដែលច្នៃយ៉ាងពិសេស និងផ្ចិតផ្ចង់ដោយក្រុមមេចុងភៅជំនាញធ្វើនំរបស់ខ្លួន។

នំសែនព្រះខែប្រពៃណីរបស់យើង ត្រូវបានដុតតាមកម្រិតស្តង់ដាររហូតដល់មានពណ៌ត្នោតមាស និងប្រើគ្រឿងផ្សំគុណភាពកំពូល និងមានជាច្រើនរសជាតិ ដូចជារសជាតិគ្រាប់ឈូក ស្លឹកតយ ផ្លែស្រកានាគ និងផ្លែទុរេន។ លើសពីនេះទៅទៀត ណាហ្គាវើលដ៍មានលក់នំសែនព្រះខែព្រិល និងស្នូលរសជាតិស្រ្តបឺរី ស្នូលទីរ៉ាមីស៊ុ​ និងស្នូលឈ្ងុយឆ្ងាញ់ជាច្រើនទៀត។

នំសែនព្រះខែទាំងអស់ ត្រូវបានរៀបចំ និងវេចខ្ចប់នៅក្នុងប្រអប់ដ៏ស្អាតដែលអាចធ្វើជាអំណោយដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ  សាច់ញាតិ មិត្តភ័ក្តិ អតិថិនជន និងដៃគូអាជីវកម្ម។ នំសែនព្រះខែកំពូលរសជាតិទាំងនេះ មានដាក់លក់នៅភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ ជាន់ទី ១ និងនៅជាន់ផ្ទាល់ដីជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ ព្រឹកដល់ ១០ យប់ពីថ្ងៃទី ៣ កញ្ញានេះតទៅរហូតអស់ពីស្តុក។ ជាវនំសែនព្រះខែពីថ្ងៃទី ៣ ដល់ ១៦ ខែកញ្ញា និងទទួលបានការបញ្ចុះតម្លៃពិសេស ១០%។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ម្ហូបចិនឈុតពិសេសនៅភោជនីយដ្ឋានចិន Fortune Palace

នៅភោជនីយដ្ឋានចិន Fortune Palace ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់ជាច្រើននេះ មានម្ហូបឈុតចិនជាច្រើនជម្រើសសម្រាប់ភ្ញៀវ និងអតិថិនជនរីករាយពិសាតាមតម្រូវការ មានដូចជាបង្កងទន្លេមេគង្គ តៅហ៊ូ ពោះត្រី ត្រីតុកកែខ្មៅ ទាប៉េកាំង ។ល។ ឈុតនីមួយៗនឹងមានបន្ថែមនូវនំសែនព្រះខែជាបង្អែមលាងមាត់ទៀតផង! ម្ហូបឈុតមានតម្លៃចាប់ពី ៤៨ ដុល្លារដែលម្ហូបពិសេសមានចាប់ពី ៤ មុខ ។ សូមណែនាំឲ្យភ្ញៀវកក់ទុកជាមុនតាមទូរស័ព្ទលេខ +855 2322 8822

កម្មវិធីបញ្ចុះតម្លៃបន្ទប់ស្នាក់នៅ

រីករាយជាមួយការស្នាក់នៅប្រកបដោយផាសុកភាពក្នុងអត្រាបញ្ចុះតម្លៃពិសេសក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍។ ស្នាក់នៅ ១ យប់ក្នុងបន្ទប់ដឺលុច្សតម្លៃ ៩៦ ដុល្លារ និងតម្លៃ ៤០​ ដុល្លារសម្រាប់ការបន្តស្នាក់នៅក្នុងយប់ទី ២ ដែលមានផ្តល់ជូនប៊ុហ្វេពេលល្ងាច និងពេលព្រឹក។ សូមកក់តាមរយៈ www.nagaworld.com

កម្មវិធីកម្សាន្តពិសេសនិងការតុបតែងនាំសិរីសួស្តី

សូមអញ្ជើញមកទស្សនាការសម្តែងពិសេសផ្ទាល់ដ៏ប្លែកអារម្មណ៍ និងអស្ចារ្យជាច្រើននៅឆាកជាន់ផ្ទាល់ដីរបស់ណាហ្គាវើលដ៍ចាប់ផ្តើមពីម៉ោង ៧:១៥ នាទីយប់តទៅរៀងរាល់ថ្ងៃ ដូចជាកម្មវិធីកម្សាន្តបែបប្រពៃណីចិន ការសម្តែងរបាំ និងរាំដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិប្រចាំណាហ្គាវើលដ៍! សូមអញ្ជើញមកទស្សនាការកូតវីយ៉ូឡុងលើស្បែកជើងឈើវែងដោយកញ្ញា Yunaឬទស្សនាក្រុមភ្លេងម៉ុងហ្គោលី Behiលេងភ្លេងបុរាណចិនលាយជាមួយចង្វាក់សម័យទំនើបខណៈពួកគេស្លៀកឈុតប្រពៃណីចិនដ៏ស្រស់ស្អាត។

ហើយភ្ញៀវក៏អាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយការតុបតែង “ផ្កាឈូកនាំមហាសំណាង” ដ៏ទាក់ទាញនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ផងដែរ!

ការផ្តល់ជូនដ៏អស្ចារ្យសម្រាប់សមាជិកហ្គោលដិនអេចរីវ៉ត(GERC)

សមាជិក GERC នឹងទទួលបានការបញ្ចុះតម្លៃពិសេសនៃនំសែនព្រះខែ និងការស្នាក់នៅ ព្រមទាំងការផ្តល់ជូនជាច្រើនទៀត!

កម្មវិធីបញ្ចុះតម្លៃស៉្បា

ទទួលយកនូវបទពិសោធន៍ដ៏មានសេចក្តីសុខនៃការម៉ាស្សា និងស៉្បា ​នៅមណ្ឌលស៉្បាឈ្នះពានរង្វាន់នៅណាហ្គាវើលដ៍ ព្រមទាំងទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ការជាវនំសែនព្រះខែថែមទៀតផង!

នំសែនព្រះខែ និងតម្លៃ

ជម្រើសនំសែនព្រះខែ ១ ដុំ ៤ ដុំ
នំសែនព្រះខែដុត
រសជាតិគ្រាប់ឈូក ១០ ដុល្លារ ៣៤ ដុល្លារ
រសជាតិគ្រាប់ឈូក និងស៊ុត ២ ១២ ដុល្លារ ៣៦ ដុល្លារ
រសជាតិស្លឹកតយ ១០ ដុល្លារ ៣៤ ដុល្លារ
រសជាតិស្លឹកតយស៊ុត ២ ១២ ដុល្លារ ៣៦ ដុល្លារ
រសជាតិផ្លែស្រកានាគ ១០ ដុល្លារ ៣៤ ដុល្លារ
រសជាតិផ្លែស្រកានាគស៊ុត ២ ១២​ ដុល្លារ ៣៦ ដុល្លារ
រសជាតិទុរេន ១០ ដុល្លារ ៣៤ ដុល្លារ
រសជាតិទុរេនស៊ុត ២ ១២ ដុល្លារ ៣៦ ដុល្លារ
នំសែនព្រះខែព្រិលខ្នាតតូច ៨ ដុំ
រសជាតិទីរ៉ាមីស៊ុ   ៣៦ ដុល្លារ
រសជាតិស្រ្តបឺរី   ៣៦ ដុល្លារ​

 អំពីណាហ្គាវើលដ៍®

ស្នាក់នៅ កម្សាន្តស្រស់ស្រូបទិញទំនិញ និងប្រជុំនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តប្រចាំតំបន់ទន្លេមេគង្គ។

ណាហ្គាវើលដ៍ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងរាជធានីនៃប្រទេសកម្ពុជាដែលមានទេសភាពស្រស់ត្រកាលទាក់ទាញនៅជាប់ទន្លេមេគង្គ និងទន្លេសាប និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយក្នុងរាជធានីភ្នំពេញ។

ណាហ្គាវើលដ៍ភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១៦៥៨ បន្ទប់ជាមួយការបើកដំណើរការអាគារសាខាថ្មីភោជនីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាដ៏ប្រណីតហាងលក់ទំនិញរួចពន្ធ រួមមានក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប រួមមានកាស៊ីណូ សាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់ និងរោងកុនដែលមានកៅអីប្រមាណ ២.០០០ ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

សម្រាប់សំណួរទាក់ទងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

Ms. Phouk Solinda

Brand Executive

Tel: (+855) 15 618 886

Email: phouksolinda@nagaworld.com

 

 

អត្ថបទ៖ សដារ៉ា


ចែករំលែក៖