ព័ត៌មានទាន់ហេតុការណ៍៖

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុង ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

ចែករំលែក៖

បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ2017 នៅថ្ងៃទី6 និងទី7នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។

កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង3000នាក់មកពីគ្រប់ទិសទី ហើយទទួលបានលទ្ធផល ជាវិជ្ជមាន ដោយ មានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ3លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យ នេះបង្កើតឱ្យ មានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូចនេះហើយម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញ គម្រោង អភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល។

លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ NC Max World ដែលបានបង្ហាញគម្រោង របស់ខ្លួននៅក្នុងពិព័រណ៍កន្លងទៅដែលមានដូចជាគម្រោង៖ The View និង East One Apartments បាននិយាយថា “ពួកយើងសប្បាយរីករាយធ្វើការងារជាមួយនឹងក្រុមការងារ Realestate.com.kh ហើយពួកយើង នឹងរងចាំចូលរួម ជាមួយនឹងព្រឹត្តិការណ៍បែបនេះម្តងទៀត”។ សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖

នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងខែតុលានេះ realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ ជាច្រើន  និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។  នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការ ភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមានគម្រោងលំនៅដ្ឋានបប្រភេទបុរីផងដែរ។

ក្រមហ៊ុនគ្រីដគ្រុបនឹងមានវត្តមានម្តងទៀតនៅក្នុងពិព័រណ៌អចលនទ្រព្យនេះបន្ទាប់ពីទទួលបានជោគ ជ័យយ៉ាងសម្បើម កាលពីពិព័រណ៌លើកទី១​ដែលទទួលបានការកក់លំនៅដ្ឋានចំនួន២១យ៉ូនីត។ នៅក្នុងពិព័រណ៌នាពេលខាងមុខនេះ ក្រុមហ៊ុនគ្រីដនឹងនាំមកគម្រោងលំនៅដ្ឋានដូចជា៖ គម្រោងខុនដូបូដាយជូ បុរីមហាសែនសុខ និងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏។

ក្រុមហ៊ុនស្តារហ្វាយ និងគម្រោងបុរីប៊ូអៅក៏បានចូលរួមបង្ហាញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននេះផងដែរ។ គម្រោងទាំងពីរនេះមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានជាអន្តរជាតិ ប្រកបដោយស្តង់ដារ និងមាត្រដ្ឋានអន្តរជាតិ។ ក្នុងនេះផងដែរគម្រោងអភិវឌ្ឍន៍ស្ថិតនៅក្រោមការអភិវឌ្ឍន៍ស្តារហ្វាយមានដូចជា៖ ស្កាយលេនខុនដូ ស្កាយលេនវីឡា និងស្តារលេន។

ក៏មានវត្តមានក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកផងដែរ តួយ៉ាងគម្រោងលំនៅដ្ឋានអរគីដេវីឡាក៏បានចូលរួមនៅ ក្នុងព្រឹត្តិការណ៍ ពិព័រណ៌នៅក្នុងខែតុលាខាងមុខនេះផងដែរ។ អរគីដេវីឡាបាននាំយកគម្រោងខុនដូ បុរី មកបង្ហាញនៅក្នុងពិព័រណ៌នេះ។

ពិព័រណ៍អចលនទ្រព្យលើកនេះនឹងមានគម្រោងបុរីចូលរួមយ៉ាងច្រើនសម្រាប់អ្នកចូលរួមទស្សនាសិក្សាស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានទាំងនោះ។ លើសពីពិព័រណ៌អចលនទ្រព្យព្រឹត្តិការណ៍នេះក៏មាន សិក្ខាសាលាដែលនឹង លើកយក ប្រធានបទ ជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ច្បាប់ កម្មសិទ្ធិ និង ចំណេះដឹងផ្សេងៗទាក់ទងនឹង ទីផ្សារអចលនទ្រព្យ ជាដើម។

លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា “អត្ថប្រយោជន៍នៃពិព័រណ៍ អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលជម្រុញឲ្យវិនិយោគិន និងឱកាសនៃការវិនិយោគកាន់តែខិតជិតរកគ្នា។ អ្នកវិនិយោគមកពីទូទាំងតំបន់ និងពិភពលោកមកកាន់រាជធានីភ្នំពេញដើម្បីបង្ហាញ គម្រោងអភិវឌ្ឍន៍របស់ ពួកគេជាង នេះទៅទៀតពួកគេនឹងបានយល់ដឹងកាន់តែច្បាស់ពីការផ្លាស់ប្តូរទីផ្សារក៏ដូចជាទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។ ពួកគេក៏នឹងបានយល់ពីការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធដែល កំពុងផ្លាស់ប្តូរ យ៉ាងសម្បើមដែលនាំឲ្យប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយ។ កត្តាទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជា លេចមុខមាត់ទៅកាន់ឆាកអន្តរជាតិក៏ដូចជាបានផ្តល់ឱ្យពួកអ្នកវិនិយោគនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។

សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖

ភាសាខ្មែរ ឬចិន៖ nin.kang@realestate.com.kh,   ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323

ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669

កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាលើកទី២ចុះឈ្មោះដោយសេរី នៅថ្ងៃទី 6 & 7 ខែតុលា ២០១៧

 


ចែករំលែក៖