ព័ត៌មានទាន់ហេតុការណ៍៖

ពានរង្វាន់ PropertyGuru Cambodia Property លើកទី ៥ នឹងនៅតែប្រារព្វឡើងដូចកាលបរិច្ឆេទដែលបានព្រាងទុកសម្រាប់ឆ្នាំ ២០២០ នេះ

ចែករំលែក៖

រាជធានីភ្នំពេញ៖ ពានរង្វាន់ PropertyGuru Cambodia Property ដែលជាកម្មវិធីផ្តល់ពានរង្វាន់ឈានមុខគេនៅក្នុងតំបន់ នឹងបន្តរៀបចំឡើងវិញនាឆ្នាំនេះជាមួយនឹងពេលវេលាថ្មីនិងតាមបែបបទខ្មែរ។

អ្នករៀបចំកម្មវិធីបានធ្វើការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវដោយពន្យាការរៀបចំរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ និងពិធីប្រគល់ពានរង្វាន់PropertyGuru Cambodia Property ម្តងរួចមកហើយ ដែលពីមុនយើងត្រៀមរៀបចំក្នុងខែមិថុនា ដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវចូលរួម, ទីកន្លែង, និងបុគ្គលិក។

ព្រឹត្តិការណ៍រាត្រីសមោសរអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជានឹងត្រូវរៀបចំឡើងនៅថ្ងៃទីសុក្រ ទី ៧ ខែ សីហា ឆ្នាំ ២០២០ នេះនៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ ផូគីត្រា។ យើងនៅតែលើកទឹកចិត្តសាធារណជនទាំងអស់ឲ្យបន្តដាក់បេក្ខភាពរបស់ខ្លួនអនឡាញហូតដល់ថ្ងៃទី ២២ ឧសភាតាមរយៈasiapropertyawards.com/nominations

កាលបរិច្ឆេទសំខាន់ៗដែលបានកំណត់ឡើងវិញសម្រាប់ពានរង្វាន់PropertyGuru Cambodia Property គឺមានដូចខាងក្រោម៖

២២ ឧសភា ២០២០​​៖ បិទការទទួលបេក្ខភាព

២៩ ឧសភា ២០២០​​៖ បិទការបញ្ចូលបេក្ខភាព

៨ ដល់ ១៩ មថុនា ២០២០ ៖ ចុះត្រួតពិនិត្យទីតាំង

២៣ មិថុនា ២០២០​​៖ វិនិច្ឆ័យចុងក្រោយ

៧ សីហា ២០២០​​៖ រាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅភ្នំពេញ កម្ពុជា

៤ ធ្នូ ២០២០​​​៖ មហារាត្រីសមោសរចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃនឹងមានការអនុវត្តន៍ពិធីសារថែទាំសុខភាពយ៉ាងប្រុងប្រយ័ត្ននិងតឹងរឹងក្នុងសកម្មភាពនានានៅថ្ងៃប្រារព្វពិធីរាត្រីសមោសរ។

បេក្ខភាពដែលមានស្រាប់ក៏នឹងត្រូវបានគេយកមកវិនិច្ឆ័យដូចធម្មតាផងដែរដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ          ខណៈដែលកម្រិតចំនួនបេក្ខភាពអាចត្រូវបានគេបន្ថែមទៅតាមភាពចាំបាច់នៃទីផ្សារនីមួយៗ។

កាលបរិច្ឆេទរាត្រីសមោសរថ្មីនេះ យើងក៏ពន្យាសិទ្ធិក្នុងការតាំងឡូហ្គោរបស់អ្នកឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន។

លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់ PropertyGuru Asia Property Awards នេះមានប្រសាសន៍ថា៖ ដោយសារសុវត្ថិភាពរបស់ភ្ញៀវយើងនៅតែជាអាទិភាពទីមួយ យើងចង់ធានាថាយើងរៀបចំព្រឹត្តិការណ៍យើងនេះនៅពេលដែលបេក្ខជន និងអ្នកពាក់ព័ន្ធផ្សេងទៀតមានអារម្មណ៍ស្រួលចិត្ត និងត្រៀមខ្លួនរួចរាល់ដើម្បីប្រារព្វអបអរសមិទ្ធផលរបស់ខ្លួនបានយ៉ាងពេញលេញ។

សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាផ្ញើអ៊ីមែលទៅកាន់awards@propertyguru.com ឬចូលទៅគេហទំព័រផ្លូវការរបស់យើងAsiaPropertyAwards.com

អំពីពានរង្វាន់ABOUT PROPERTYGURU ASIA PROPERTY

ពានរង្វាន់ PropertyGuru’s Asia Property Awards ដែលបានបង្កើតឡើងនៅឆ្នាំ ២០០៥ គឺជាកម្មវិធីផ្តល់ពានរង្វាន់អចលនទ្រព្យតែមួយគត់ និងមានកិត្តិនាមបំផុតនៅតំបន់យើងនេះ។ ពានរង្វាន់អចលនទ្រព្យអាស៊ី (The Asia Property Awards) ត្រូវបានគេទទួលស្គាល់ថាជានិម្មិតសញ្ញាល្អបំផុតចុងក្រោយនៃឧត្តមភាពឧស្សាហកម្មក្នុងវិស័យអចលនទ្រព្យនៅអាស៊ី។ ដោយមានគណៈកម្មការឯករាជ, អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, និងអភិបាលដែលគួរជាទីទុកចិត្ត បានធ្វើអោយពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺគ្មានគូប្រៀប ព្រោះតែពានរង្វាន់នេះផ្តល់នូវយុត្តិធម៌ ភាពអាចទុកចិត្តបាន និងតម្លារភាព។

នៅឆ្នាំ ២០២០ នេះពានរង្វាន់នេះបើកទីផ្សារអចលនទ្រព្យចំនួន ១៦ នៅក្នុងតំបន់។ ពិធីរាត្រីសមោសរទទួលបានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យចំនួនដល់ទៅ ៦០០ នាក់ដើម្បីទទួលស្គាល់ឧត្តមភាពក្នុងទីផ្សារអាស៊ី, ពានរង្វាន់តាមប្រទេសនីមួយៗ នឹងយកទៅចូលរួមតាំងនៅក្នុងពានរង្វាន់ធំចុងក្រោយរបស់ PropertyGuru Asia Property Awards Grand Final ដែលនឹងរៀបចំទន្ទឹមគ្នានឹងកិច្ចប្រជុំកំពូលអចលនទ្រព្យនៅអាស៊ី PropertyGuru Asia Real Estate Summitនៅទីក្រុងបាងកក នាខែធ្នូឆ្នាំ ២០២០ នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅ AsiaPropertyAwards.com

អំពី PROPERTYGURU GROUP

PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអគ្នេយ៍ ហើយក៏ជាគោលដៅដែលជារៀងរាល់ខែមានអ្នកស្វែងរកអចលនទ្រព្យចំនួន ២៣ លាននាក់ដើម្បីស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់ពួកគាត់។ ក្រុមហ៊ុន PropertyGuruនិងក្រុមហ៊ុនចំណុះផ្សេងៗបានផ្តល់ភាពអានុភាពដល់អ្នកស្វែងរកអចលនទ្រព្យ នូវជម្រើសយ៉ាងច្រើនបំផុតជាមួយផ្ទះជាង ២,៤ លានខ្នង ទាំងទិដ្ឋភាពស៊ីជម្រៅ និងដំណោះស្រាយនានាដែលអនុញ្ញាតឲ្យពួកគាត់ធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តក្នុងការទិញអចលនទ្រព្យនៅសឹង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, និងវៀតណាម។

គេហទំព័រ PropertyGuru.com.sg ត្រូវបានបើកសម្ភោធនៅឆ្នាំ ២០០៧ហើយបានធ្វើបដិវត្តទីផ្សារអចលនទ្រព្យនៅសឹង្ហបុរីដោយប្រែក្លាយទីផ្សារនេះទៅជាអនឡាញ និងធ្វើឲ្យការស្វែងរកអចលនទ្រព្យមានតម្លារភាពសម្រាប់អតិថិជន។ ជាងមួយទសវត្សន៍មកនេះ ក្រុមហ៊ុនយើងបានរីកចម្រើនពីឃ្លាំងព័ត៌មានអចលនទ្រព្យប្រចាំតំបន់ទៅជាក្រុមហ៊ុនបច្ចេកវិទ្យជាន់ខ្ពស់លេខ១ ដែលផ្តល់ជាច្រកស្វែងរកអចលនទ្រព្យនៅទផ្សារស្នូលរបស់ខ្លួន, កម្មវិធីទូរស័ព្ទចល័តស្វែងរកអចលនទ្រព្យដែលទទួលបានពានរង្វាន់, វេទិកាជម្រុញការលក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យថ្នាក់លំដាប់, កម្មវិធីFastKey, និងជាម្ចាស់ផ្ទះអ្នករៀបពានរង្វាន់, ព្រឹត្តិកាណ៍, និងការបោះពុម្ភផ្សាយនានាពាក់ព័ន្ធនឹងអចលនទ្រព្យឈានមុខគេនៅអាស៊ី។


ចែករំលែក៖