ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់មានជំងឺឡើងជាតិស្ករធ្វើទុក្ខបើករថយន្តបុករះម៉ូតូ២គ្រឿងរបួសធ្ងន់និងស្រាល៣នាក់

ចែករំលែក៖

 

ភ្នំពេញ៖ បុរសវ័យអាយុ៧៣ឆ្នាំម្នាក់ ដោយសារតែមានជំងឺលើសជាតិស្ករធ្វើទុកបើករថយន្តម៉ាករ៉េហ្វបុករះម៉ូតូ២គ្រឿង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់និងស្រាល៣នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើងកាលពីម៉ោង១១ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៦ ខាងមុខក្រុមហ៊នយីហោ (ម៉ាស៊ីននើរីអេឃ្លីបមេនលីស៊ីងគ្រុប) ភូមិដើមគរសង្កាត់-ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចនគរគរបាលមូលដ្ឋានបានឲ្យដឹងថា រថយនបង្កម៉ាកតូយ៉ូតារ៉េហ្វ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3231 រងការខូចខាតបែកស្តុបខាងមុខ ផ្នែកខាងស្តាំ រីឯអ្នកបើកបរមានឈ្មោះអ៊ំ ហឿន អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងបុរី (សុភមង្គលតាមបណ្តោយផ្លូវលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ចំណែកឯម៉ូតូរងគ្រោះទាំង២គ្រឿង ១ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-8572 បើកបរដោយបុរសឈ្មោះលីថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រងរបួសធ្ងន់ស្នាក់នៅបន្ទប់ជួលសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងមួយគ្រឿងទៀតម៉ាកធូឌេ ពណ៍ព្រីងទុំ អត់ស្លាកលេខ ជិះ២នាក់ ប្តីប្រពន្ធប្តីមានឈ្មោះព្រាប ពិសិដ្ឋ អាយុ៣២ឆ្នាំ មានមុខតបរមន្ត្រីយោធា ប្រពន្ធមានឈ្មោះរស់ ណារី អាយុ៣០ឆ្នាំ អ្នកទាំង២នាក់ រងរបួសស្រាល និងមានទីលំនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តបង្កបើកបរតាមផ្លូវលេខ៦ក្នុងទិសដៅពីលិចទៅកើតម្នាក់ឯងចំណែកឯម៉ូតូរងគ្រោះជិះគ្នា២នាក់ប្តីប្រពន្ធបើកពីមុខរថយន្តបង្កក្នុងទិសដៅស្របគ្នាខណៈពេលបើកបរមកដល់ចំណុចមុខ(បុរីសុភមង្គល)បានបុកពីក្រោយម៉ូតូម៉ាកធូឌេជិះ២នាក់ប្តីប្រពន្ធបណ្តាលឲ្យដួលរងរបួសស្រាលទាំង២នាក់។​

ប្រភពបន្តថា បន្ទាប់ពីបុកម៉ូតូរួចរថយន្តបង្កបានព្យាយាមបើករត់បានប្រហែលជាង២០០ម៉ែត្ររថយន្តបង្កបានបើកបត់ត្រឡប់ក្រោយវិញស្រាប់តែបើកមកដល់ចំណុចមុខក្រុមហ៊ុនយីហោ(ម៉ាស៊ីននើរីអេឃ្លីបមេនលីស៊ីងគ្រុប)បានបុកពីក្រោយម៉ូតូម៉ាកសេ១២៥មួយគ្រឿងទៀតដែលកំពុងបើកបរពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ក្រោយកើតហេតុកើតហេតុត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះមន្ទាន់នៅគ្លីនិកឯកជនតុសិត។​

បច្ចុប្បន្នរថយន្ត និងអ្នកបើកបរនិងម៉ូតូរងគ្រោះទាំង២គ្រឿងយកទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វារង់ចាំដោះស្រាយជាក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖